Home កម្សាន្ត ម៉ាដូណានិងមិត...

ម៉ាដូណានិងមិត្តប្រុសអាយុ២៥ឆ្នាំកាន់តែមានទំនាក់ទំនងស៊ីជម្រៅ

តារាចម្រៀងអាយុ៦១ឆ្នាំរូបនេះកំពុងទាក់ទងជាមួយអ្នករាំកំដរឆាកអាយុ២៥ឆ្នាំឈ្មោះ អាឡាម៉ាលីក វីលលៀម។

ឪពុករបស់វីលលៀមគឺលោកឌ្រូអាយុ៥៩ឆ្នាំនិយាយថា អ្នកទាំងពីរបានទាក់ទងគ្នាជាងមួយឆ្នាំហើយ ហើយគាត់និងម្តាយរបស់វីលលៀមគឺអ្នកស្រីឡូរីអាយុ ៥៥ ឆ្នាំ បានជួបតារាចម្រៀងម៉ាដូណារួចហើយ។

គាត់បានប្រាប់វេបសាយ TMZ ថា “ក្តីស្រឡាញ់មិនគិតអាយុទេ។ កូនប្រុសខ្ញុំកំពុងរស់នៅក្នុងជីវិតដ៏រីករាយ ហើយខ្ញុំសប្បាយចិត្តចំពោះកូនប្រុស”។

យោងតាមលោកឌ្រូ ម៉ាដូណានិងអាឡាម៉ាលីកបានជួបគ្នាគ្រាដំបូងក្នុងឆ្នាំ២០១៥ នៅពេលគាត់មកសមសមត្ថភាពសម្រាប់ដំណើរប្រគុំតន្ត្រី Rebel Heart របស់នាង ហើយម៉ាដូណាពិតជាចាប់អារម្មណ៍ខ្លាំងជាមួយក្បាច់រាំរបស់វីលលៀម រហូតដល់ថ្នាក់នាងជ្រើសរើសគាត់ដោយផ្ទាល់ចេញពីក្រុមអ្នកមកសាកសមត្ថភាព។

ទោះយ៉ាងណា ឪពុកវីលលៀមនិយាយថា អ្នកទាំងពីរទើបតែណាត់ទាក់ទងគ្នាជាងមួយឆ្នាំប៉ុណ្ណោះ ប៉ុន្តែវាមានលក្ខណៈស៊ីជម្រៅរួចទៅហើយ។

លោកឌ្រូបានប្រាប់វេបសាយខាងលើថា ម៉ាដូណាបានរៀបចំកម្មវិធីសម្តែងរបស់នាងសម្រាប់គ្រួសារវីលលៀមនៅវិមានខាសាផាឡេសក្នុងទីក្រុងឡាសវេហ្គាស និង ក្រោយពីចប់កម្មវិធីបានបញ្ជើញពួកគេពិសាអាហារពេលល្ងាចនៅផ្ទះរបស់នាងថែមទៀតផង។

គាត់បានអះអាងផងដែរថា ម៉ាដូណាយកចិត្តទុកដាក់ខ្លាំងចំពោះវីលលៀមដល់ថ្នាក់នាងអញ្ជើញគ្រួសារគាត់ចូលរួមកម្មវិធីសម្តែងរបស់នាងនៅទីក្រុងឡុងដ៍និងប្រទេសបារាំងនៅដើមឆ្នាំ២០២០ ហើយពួកគេបានកក់ជើងហោះហើររួចហើយ៕ ដោយ៖ កញ្ញាដាលីស

ម៉ាដូណានិងវីលលៀមកំពុងលង់ស្នេហ៍យ៉ាងជ្រាលជ្រៅនឹងគ្នា

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រសួងផែនការ​បង្ហាញ​លទ្ធផ...

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេ...

បុរស​ចំណាស់​ម្នាក់ លង់ទឹក...

ដោយៈ ស​រិ​ទ្ធ / ស្វាយរៀងៈ...

នគរបាល​ខណ្ឌដង្កោ បញ្ជូន​ថ...

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ...

លី​ទុយ​អា​នី​រកឃើញ​ករណី​វ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...