ស្ពានខ្ពស់កប់ពពក ដែលបើកសម្ភោធនៅខេត្តគួយចូវស្ថិតនៅភាគនិរតីប្រទេសចិនកាលពីថ្ងៃចន្ទទី៣០ធ្នូ នឹងតភ្ជាប់តំបន់ភាគខាងជើងដែលរីកចម្រើនខាងឧស្សាហកម្មនិងតំបន់ភាគខាងត្បូងដែលអភិវឌ្ឍន៍តិចតួច ហើយនឹងកាត់បន្ថយពេវេលាធ្វើដំណើរបានពាក់កណ្តាល រវាងទីក្រុងពីងតាំងនិងទីក្រុងលូទៀន។
អាជ្ញាធរដឹកជញ្ជូនខេត្តនិយាយថា ស្ពាន Pingtang Grand Bridge ប្រវែង ២.១៣៥ ម៉ែត្រ ដែលទ្រដោយប៉មខ្ពស់ៗបីនិងខ្សែកាបច្រើនរាប់មិនអស់ នឹងបើកពេញលេញជាសាធារណៈនៅថ្ងៃទី១មករាឆ្នាំ២០២០។
ស្ពាននេះនឹងអនុញ្ញាតឱ្យអ្នកបើកបរធ្វើដំណើររវាងទីក្រុងទាំងពីរក្នុងពេលតែមួយម៉ោងតាមរយៈផ្លូវហាយវ៉េថ្មីទើបសង់រួចរាល់ ដែលមានល្បឿនកំណត់ ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។
ការសាងសង់ស្ពានខ្សែកាបនេះចាប់ផ្តើមនៅខែមេសាឆ្នាំ២០១៦ ហើយរដ្ឋបាលខេត្តនិយាយថាបានចំណាយប្រាក់១,៥ពាន់លានយ័នដើម្បីសាងសង់។
អាជ្ញាធរនិយាយថា ប៉មខ្ពស់ជាងគេរបស់ស្ពានគឺមានកម្ពស់ ៣៣២ ម៉ែត្រស្មើនឹងអគារ១១០ជាន់ ហើយជាប៉មបេតុងខ្ពស់ជាងគេបំផុតនៅលើពិភពលោក ហើយតួស្ពានមានកម្ពស់ផុតពីដីប្រមាណ ១៩០ ម៉ែត្រ៕ ដោយ៖ កញ្ញាដាលីស