ដោយ: មូលសម្បត្តិ / ភ្នំពេញ: ល្អខ្លាំងណាស់! ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនកុះករ បានវិលមកលេងកំសាន្ត ក្នុងខេត្តព្រះសីហនុវិញហើយ នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២០នេះ។ តាមរយៈហ្វេសប៊ុកស៊ែរចែករំលែកតៗគ្នា បានបង្ហាញឲ្យដឹងនូវដំណឹងល្អមួយថា៖ “ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនកុះករ បានវិលមកលេងកំសាន្តក្នុងខេត្តព្រះសីហនុវិញហើយ។ នៅល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនកុះករបានមកចូលរួមលេងកំសាន្តក្នុងខេត្ត ក៏ដូចជាតាមបណ្តាឆ្នេរនានា ដោយពួកគាត់បានសម្តែងការសប្បាយរីកក្នុងឱកាសបុណ្យចូលឆ្នាំសកលឆ្នាំថ្មីឆ្នាំ២០២០ ថ្ងៃស្អែកនេះ ។
យោងតាមប្រភពពីមន្ត្រីសាលាខេត្តព្រះសីហនុបានអោយដឹងថាក្នុងពិធីបុណ្យចូលឆ្នាំសកលនេះរដ្ឋបាលព្រះសីហនុពុំមានការរៀបចំតុបតែងឫលំអរអ្វីទេ ដោយសារខេត្តកំពុងមមារញឹកក្នុងការស្ថាបនាផ្លូវទាំង៣៤ខ្សែរក្នុងគម្រោង។ ដោយឡែកលោកតាំងសុចិត្តគ្រឹះស្នាប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានបញ្ជាក់ថាស្ថានភាពភ្ញៀវទេសចរ ដែលមកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងពិធីឆ្លងឆ្នាំ ថ្ងៃ ៣១ ខែធ្នូ ឆ្នាំ២០១៩ មានដូចខាងក្រោម៖
- ភ្ញៀវសរុបចំនួន ៣៥,០២៧នាក់ ថយចុះ ២៧.៦៣% ភ្ញៀវជាតិ ២៩.៤៤៥៧នាក់។ ថយចុះ២៨.១៥% និងភ្ញៀវអន្តរជាតិ ៥.៥៧០នាក់ថយចុះ២៤.៧៩%
- ភ្ញៀវចូលតាមព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុ ១៨ជើង មានភ្ញៀវ ១,៨០០នាក់ ក្នុងនោះភ្ញៀវជាតិ ៥០នាក់ស្មើនឹង ២.៧៧% និងភ្ញៀវអន្តរជាតិ ១,៧៥០នាក់ ស្មើនឹង៩៧.២៧% ។
- ភ្ញៀវទេសចរទៅកម្សាន្តតាមកោះនានាសរុប ២,៦៩១នាក់ ភ្ញៀវជាតិ១.៧៥០នាក់ស្មើនឹង៦៥.០៣% និងអន្តរជាតិ ៩៤១នាក់ស្មើនឹង៣៤.៩៧%។
- ភ្ញៀវទៅកម្សាន្តតាមរមណីយដ្ឋាននានាសរុបរួម៖ ២.២២៦នាក់ ជាតិ ២.១៩៧នាក់ ស្មើនឹង៩៨.៦៩% អន្តរជាតិ ២៩នាក់ស្មើនឹង១.៣១%។
- ភ្ញៀវកម្សាន្នមតាមបណ្តាឆ្នេរនានាក្នុងខេត្ត សរុបរួម ១៣.២៦៥នាក់ ជាតិ ១២.៨១៥នាក់ ស្មើនឹង ៩៦.៦០ និងអន្តរជាតិ ៤៥០នាក់ ស្មើនឹង ៣.៤០%។
មន្ត្រីជំនាញបានណែនាំដល់អាជីវករលក់ដូរ ឫម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ទាំងឡាយសូមមេត្តា កុំឡើងថ្លៃ និងបញ្ជារអោយសមត្ថកិច្ចធានាអោយបានពីសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំសកលនេះ៕ ល