Home ព័ត៌មានជាតិ សន្តិសុខ តុលាការ​ឃុំខ្...

តុលាការ​ឃុំខ្លួន​ជនបង្ក​ដែល​បើកឡាន​បុក នាយ​ស្មាញ ស្លាប់ នៅ​ផ្លូវ​៦០​ម៉ែត្រ ដាក់ពន្ធនាគារ​បណ្តោះអាសន្ន​

ដោយ​: ឆាយា​នាថ​ / ភ្នំពេញ: ​ស្នងការរង​ទទួល​ផែន​សណ្តាប់ធ្នាប់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក​វរសេនីយ៍ឯក សែម គ​ន្ធា ថ្លែងប្រាប់​នៅ​ថ្ងៃទី​១​ខែមករា ឆ្នាំ​២០២០ នេះ ថា ជនបង្ក​ដែល​បើកឡាន​បុក នាយ​ស្មាញ ស្លាប់​យ៉ាង​អាណោចអាធ័ម និង របួសធ្ងន់​ម្នាក់ នៅ​ផ្លូវ​៦០​ម៉ែត្រ ត្រូវបាន​លោក សេង រិទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ហើយ ។

​សូមបញ្ជាក់ថា នគរបាល​ខណ្ឌមានជ័យ បាន​ឃាត់ខ្លួន​ជនបង្ក​ភ្លាមៗ ក្រោយ​បើករថយន្ត​ដឹក​ដី​បុក​ម៉ូតូ​បណ្តាលអោយ នាយ​ស្មាញ ជា​តារា​កំប្លែង ស្លាប់​នៅ​កន្លែងកើតហេតុ និង អ្នកជិះ​ពីក្រោយ​រងរបួស​ធ្ងន់​ម្នាក់ ។​

​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ កើតឡើង​នៅវេលា​១៦៖៣០​នាទី ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​លើផ្លូវ​៦០​ម៉ែត្រ​កែង​៣០​ម៉ែត្រ ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​សមត្ថកិច្ច អះអាងថា រថយន្ត​បង្ក​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ ភ្នំពេញ 3E-7789 បើកបរ​ដោយ​ឈ្មោះ ទិ​ត ទី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ស្នាក់នៅ ភូមិ​ស្លែង ឃុំ​ជី​បាល ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​បត់​ស្តាំ ក៏បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក ឌ្រី​ម​សង់ ពណ៌​ខ្មៅ ផ្លាកលេខ​កំពង់ស្ពឺ 1D-6970 បើកបរ​ដោយ​ឈ្មោះ សួន សុខ​ហ៊ីម ហៅ ស្មាញ ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រែក​ហូរ ឃុំ​ព្រែក​ហូរ ស្រុក​តាខ្មៅ ខេត្តកណ្តាល ស្លាប់​នៅ​កន្លែងកើតហេតុ និង អ្នកជិះ​ពីក្រោយ​ម្នាក់ទៀត មិន​ស្គាល់ឈ្មោះ រងរបួស​ធ្ងន់ បើកបរ​ទិសដៅ​ស្របគ្នា​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...