ថៅកែទឹកត្រីវៀតណាមត្រឡប់មកក្នុងបញ្ជីមហាសេដ្ឋីរបស់ទស្សនាវដ្តី Forbes ឡើងវិញ

366
ចែករម្លែក

ស្ថាបនិកក្រុមហ៊ុន Masan Group លោកង្វៀន ដាំងក្វាងបានលេចមុខជាថ្មីក្នុងបញ្ជីមហាសេដ្ឋីរបស់ទស្សនាវដ្តី Forbes គឺតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីរបូតចេញពីបញ្ជីដោយសារទ្រព្យសកម្មរបស់គាត់ធ្លាក់ចុះ។

លោកក្វាង ដែលជាប្រធានក្រុមហ៊ុនម្ហូបអាហារនេះ បានឈរនៅលំដាប់ទី ២.១៦៧ លើបញ្ជីមហាសេដ្ឋី ដែលធ្វើបច្ចុប្បន្នភាពដោយទស្សនាវដ្តីអាម៉េរិកនេះកាលពីថ្ងៃអង្គារ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធរបស់គាត់មានចំនួន ១ ពាន់លានដុល្លារ។

កាលពីថ្ងៃទី ១១ ខែធ្នូទ្រព្យសម្បត្តិសុទ្ធរបស់លោកត្រូវគេប៉ាន់ស្មានថាមានចំនួន ៩៨០,៨ លានដុល្លារបន្ទាប់ពីបានធ្លាក់ចុះ ២៥ ភាគរយចាប់តាំងពីខែមីនាដោយសារតម្លៃភាគហ៊ុនរបស់ MSN ដែលភាគច្រើនជាទ្រព្យសម្បត្តិរបស់គាត់ បានធ្លាក់ចុះ។

កាលពីថ្ងៃអង្គារ ភាគហ៊ុនរបស់ MSN ត្រូវបានជួញដូរក្នុងតម្លៃ ៥៦.៩០០ ដុង (២,៤៥ ដុល្លារ) បន្ទាប់ពីបានកើនឡើង ២ ភាគរយចាប់ពីថ្ងៃទី ១១ ខែធ្នូ។

វាបានចាប់ផ្តើមធ្លាក់ចុះបន្ទាប់ពីមានសេចក្តីប្រកាសមួយពីក្រុមហ៊ុនឯកជនធំជាងគេរបស់វៀតណាមគឺ Vingroup កាលពីថ្ងៃទី ៣ ធ្នូថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Masan ដើម្បីច្របាច់បញ្ចូលបណ្តាញក្រុមហ៊ុនលក់រាយរបស់ពួកគេដើម្បីបង្កើតក្រុមហ៊ុនថ្មីមួយ។

លោកក្វាងបានជាប់ក្នុងបញ្ជី Forbes ជាលើកដំបូងកាលពីខែមីនាឆ្នាំមុន ដោយមានទ្រព្យសម្បត្តិសុទ្ធ ១,៣ ពាន់លានដុល្លារ។ គាត់បានបង្កើតក្រុមហ៊ុន Masan ដែលជាអ្នកផលិតទឹកត្រីនិងអាហារវេចខ្ចប់ដ៏ធំក្នុងឆ្នាំ ២០០៤៕ ដោយ៖កញ្ញាដាលីស

ស្ថាបនិកក្រុមហ៊ុន Masan Group លោកង្វៀន ដាំងក្វាង

ទីតាំងផ្សាយពាណិជ្ជកម្ម