ជនអន្តោប្រវេសន៍កម្ពុជាអាយុ ២៩ ឆ្នាំនិងបុរសថៃអាយុ ៦៣ ឆ្នាំ មានលាភសំណាងធំ ដោយពួកគេម្នាក់ៗឈ្នះឆ្នោតរង្វាន់ទីមួយដែលមានទឹកប្រាក់ ៦ លានបាត ក្នុងការចាប់ឆ្នោតចុងក្រោយនៃឆ្នាំ ២០១៩។

រូបថតយុវជនខ្មែរដែលកាន់សន្លឹកឆ្នោតឈ្នះរង្វាន់ទីមួយ លេខ ៥១០៥៤១ សម្រាប់ការចាប់រង្វាន់ថ្ងៃទី ៣០ ធ្នូ ត្រូវបានបង្ហោះលើហ្វេសប៊ុកកាលពីថ្ងៃចន្ទ ហើយបានទាក់ទាញសារអបអរពីអ្នកលេងអ៊ីនធឺណិតជាច្រើនសម្រាប់សំណាងរបស់គាត់។

លោក ធីតា សាណា អ្នកឈ្នះឆ្នោតនេះ ធ្វើការជាជំនួយការនៅភោជនីយដ្ឋានមួយ​នៅឆ្នេរឡាម៉ៃនៅលើកោះសាមុយក្នុងខេត្តស៊ូរ៉ាតថានី។ គាត់បានទិញឆ្នោតមួយ​ពីអ្នក​លក់ឆ្នោតនៅសាខាហាងលក់រាយ Tesco Lotus នៅឡាម៉ៃ។

នាង កុលធីប ពុលសាវ៉ាត់ ដែលបានបង្ហោះដំណឹងល្អនេះនៅលើហ្វេសប៊ុក​របស់នាងដែរនោះ បានណែនាំដល់ពលករកម្ពុជាឱ្យសរសេរឈ្មោះរបស់គាត់​នៅពីក្រោយសន្លឹកឆ្នោតនិងយករូបថតមួយសន្លឹកបិទពីលើសន្លឹកឆ្នោតទុកជាភស្តុតាង។

នាងធីតាបានប្រាប់បណ្តាញសារព័ត៌មានថៃថា បុរសខ្មែរម្នាក់នេះធ្វើការនៅ​ភោជនីយដ្ឋាន Khuaua Chaoban អស់រយៈពេលជិត ៦ ឆ្នាំហើយ​បានទិញឆ្នោតចំនួន ១ ទៅ ២ សន្លឹកសម្រាប់ការចាប់រង្វាន់ ២ ដងក្នុងមួយខែ ប៉ុន្តែមិនដែលឈ្នះរង្វាន់អ្វីឡើយ។

លោកសាណានិយាយថា គាត់នឹងយកប្រាក់នេះសង់ផ្ទះជូនម្តាយនៅកម្ពុជា និងធ្វើបុណ្យឧទ្ទិសកុសលជូនឪពុកគាត់ដែលបានលាចាកលោកទៅហើយ៕ ដោយ៖ កញ្ញាដាលីស/Ha

បុរសថៃនិងបុរសខ្មែរ(ស្តាំ)ឈ្នះឆ្នោត ៦ លានរៀងៗខ្លួន