មនុស្ស​៤​នាក់ បាន​ស្លាប់​នៅពេល​រដ្ឋធានី​របស់​ឥណ្ឌូនេស៊ី​ត្រូវ​ជន់​លិច​ដោយ​ទឹកជំនន់ នេះ​បើ​តាម​ទីភ្នាក់ងារ​គ្រោះមហន្តរាយ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​០១​មករា នៅពេល​សារព័ត៌មាន​ក្នុងស្រុក​បាន​រាយការណ៍​អំពី​ការបា​ក់ដី​បង្កឡើង​ដោយ​ការ​ធ្លាក់ភ្លៀង​ខ្លាំង​នៅ​មួយ​ថ្ងៃមុន​ឆ្លង​ចូល​ឆ្នាំ​ថ្មី ដោយ​បាន​សម្លាប់​មនុស្ស​​ជាច្រើន​នាក់​។​

​ចរន្ត​អគ្គិសនី ត្រូវ​បាន​បិទ​នៅ​សង្កាត់​ជន់​លិច​ជាច្រើន​នៅ​ទូ​ទាំង​ក្រុង​ហ្សា​ការតា ដែល​មាន​មនុស្ស​ប្រមាណ​៣០​លាន​នាក់​រស់នៅ និង​សេវា​រថភ្លើង​ខ្លះ​ក៏​ត្រូវ​ផ្អាក​។​

​មន្ត្រី​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ម្នាក់​បាន​និយាយថា មនុស្ស​អាយុ​១៦​ឆ្នាំ​ម្នាក់​បាន​ឆក់​ចរន្តអគ្គិសនី​ស្លាប់ និង​បី​នាក់​ទៀត​ស្លាប់​ដោយ​ខ្វះ​កំដៅ​។​

​សារព័ត៌មាន​ក្នុងស្រុក​បាន​និយាយថា មនុស្ស​៣​នាក់​ទៀត​បាន​ស្លាប់​កាលពី​យប់​ថ្ងៃ​អង្គារ ក្រោយ​ការ​ធ្លាក់ភ្លៀង​ខ្លាំង​នាំអោយ​បាក់​ដី​នៅ​ភាគខាងត្បូង​ទីក្រុង​។​

​ការហោះហើរ​របស់​យន្ត​ហោះ​ជាច្រើន​ក៏​ត្រូវ​បាន​លុបចោល​នៅ​អាកាសយានដ្ឋាន​ហា​លីម ពឺ​ដា​ណា​គូស​ម៉ាស ដោយសារ​ទឹក​លិច​ផ្លូវ​ឡើង​ចុះ​៕

ប្រជាជន​ក្នុង​ក្រុង​ហ្សា​ការតា​ដើរ​ក្នុង​ទឹកជំនន់​ទឹកភ្លៀង​និងភៀសខ្លួនមកនៅក្រោមស្ពានអាកាសកាលពី​ថ្ងៃ​០១​មករា​