ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​បុរស​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ដេកស្លាប់​នៅ​កណ្តាល​វាលស្រែ​សង្ស័យ​ករ​ណី​ឃាតកម្ម​។​ហេតុការណ៍​នេះ​កើតឡើង​នៅ​វាលស្រែ​ខាងលិច​ភូមិ​រំលោង ឃុំ​វ​ល្លិ៍​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃទី ១ ខែមករា ឆ្នាំ​២០២០​។​

​លោ​កវិន​ឡេង​ហ៊ួ​ង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​បានឱ្យដឹងថា​ឈ្មោះ​ហ៊​ន​អាន​ភេទ​ស្រី​អាយុ​១៧​ឆ្នាំ​រស់នៅ​ភូមិ​រំលោង​ឃុំ​វ​ល្លិ៍​សរ​ស្រុក​សំ​រោងទង​ប្រទះឃើញ​សាកសព​បុរស​ម្នាក់​ឈ្មោះ​រឿន​សារិទ្ធ​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​រស់នៅ​ភូមិ​វល្លិ​សរ​ឃុំ​វ​ល្លិ៍​សរ​ស្រុក​សំរោង​ទង​ដេកស្លាប់​នៅក្នុង​ប្រឡាយ​បង្គោល​ភ្លើង​ផ្លូវ​ល្បឿន​លឿន​រួច​គាត់​បាន​រាយការណ៍​មក​កម្លាំង​សមត្ថកិច្ច​។​

​លោក​បាន​បន្តថា​ក្រោយពី​ទទួល​សេចក្តីរាយការណ៍​កម្លាំង​សមត្ថកិច្ច​បាន​ចុះមក​ពិនិត្យ​សាកសព​ខាងលើ​ឃើញថា​ជនរងគ្រោះ​ខាងលើ​មាន​ស្នាម​ជាំ​ដៃ​សង្ខាង​និង​ស្នាម​វ៉ៃ​ស្មោង​ជើង​ខាងស្ដាំ​បាក់​ចេញ​ឆ្អឹង​។​បើតាម​ការសន្និដ្ឋានរ​បស់​សមត្ថកិច្ច​ករណី​នេះ​គឺជា​ករណី​ឃាតកម្ម​។​បន្ទាប់មក​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​៦​នាក់​នាំមក​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ស្រុក​ដើម្បី​សាកសួរ​ធ្វើការ​ស្រាវជ្រាវ​បន្ត​៕S/​