ដោយ:សុខុម/ស្ទឹងត្រែង:មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្បែរសាលាបឋមសិក្សាស្ទឹងត្រែងក្រុងបង្កឡើងដោយក្មេងៗមួយក្រុមដេញកាប់គ្នាមិនដឹងពីមូលហេតុកាលពីរសៀលថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៩។
ក្មេងប្រុសម្នាក់បាននិយាយថាខ្លួនកំពុងតែជិះម៉ូតូតែម្នាក់ឯងក៏ស្រាប់តែមានពីរនាក់ផ្សេងស្ថិតក្នុងស្ថានភាពស្រវឹងសាស្រែកសំឡុតដេញតាមពីក្រោយ។ឃើញដូច្នេះខ្លួនក៏បានហៅគ្នាមកជួយតែត្រូវភាគីម្ខាងទៀតយកពូថៅកាប់សំដៅមកលើខ្លួន។ពេលនោះខ្លួនផ្តួលម៉ូតូចោលរត់គេច។អ្នកដែលយកពូថៅដេញកាប់ខឹងខ្លាំងពេកក៏យកពូថៅកាប់ទៅលើក្បាលម៉ូតូជនរងគ្រោះជាប់នឹងម៉ូតូរួចគេចខ្លួនបាត់។
បន្ទាប់ពីមានហេតុការណ៍ភ្ញាក់ផ្អើលសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុនិងសួរនាំជនរងគ្រោះ។ជនរងគ្រោះបានឆ្លើយថាខ្លួនមិនស្គាល់អ្នកយកពូថៅដៃដេញកាប់ខ្លួនឡើយកាលពីមុនមក។ប៉ុន្តែមហាជនដាក់ការសង្ស័យថាក្រុមក្មេងៗទាំងនោះអាចមានគំនុំទំនាស់រឿងរ៉ាវអ្វីមួយទើបបង្កបញ្ហាបែបនេះ។សំណាងហើយមិនមានគ្រោះថ្នាក់ដល់អាយុជីវិតនរណាម្នាក់៕S/