ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖រោងសិប្បកម្មកែច្នៃឈើ១កន្លែងដែលមានទីតាំងស្ថិតនៅភូមិឆែបកើតឃុំឆែប១ស្រុកឆែបខេត្តព្រះវិហារដែលមានទំហ៊ំ៥គុណ៧ម៉ែតត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង។
លោកវរសេនីយ៏ឯកឈួរម៉ាឌីអធិកានគរបាលស្រុកឆែបបានឱ្យអ្នកសាព័ត៌មានយើងដឹងកាលពីរសៀលថ្ងៃទី១ខែមករាឆ្នាំ២០២០នេះថាហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ១០នឹង១៥នាទីយប់ថ្ងៃទី៣១ខែធ្នូរឆ្នាំ២០១៩។
លោកអធិកាស្រុកឆែបបានបញ្ជាក់ទៀតថាហេតុដែលបង្កឱ្យមានអគ្គិភ័យកើតឡើងនោះបើតាមកាសន្និដ្ឋានរបស់សមត្ថកិច្ចរបស់លោកគឺអាចបណ្តាលមកពីទុស្សេខ្សែរភ្លើង។ទើបបង្កឱ្យឆេះអាចម៌រណាហើយរាលបណ្តាលអោយមានអគ្គិភ័យនេះកើតឡើងតែម្តងទៅ។
សមត្ថកិច្ចស្រុកឆែបបានឱ្យដឹងថាម្ចាស់សិប្បកម្មដែលត្រូវបានអគ្គិភ័យឆេះនោះមានឈ្មោះសៅយ៉ាតភេទប្រុសមានតួរនាទីជាសមាជិកក្រុមប្រឹក្សាស្រុកឆែបទៀតផង។កម្លាំងអធិការដ្ឋានស្រុកឆែបបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន៣រថយន្តទើបគ្រប់គ្រងសភាពការបាន។សម្ភារខូចខាតបើតាមរបាយការរបស់សមត្ថកិច្ចស្រុកឆែបបានអោយដឹងថាក្នុងនោះរួមមានឈើចំនួន៣២ម៉ែតគូបម៉ាស៊ីនតាបឈួសឈើ១គ្រឿងនឹងសម្ភារ១ចំនួនទៀត៕S/