ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​កាលពី​រសៀល​ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០២០​នគរបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជូន​ខ្លួន​អ្នកបើក​រថយន្តបុក​គេ​ស្លាប់ទៅ​តុលាការ​។​ដែល​ឃាត់​បាន​នៅ​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០១៩​កម្លាំង​នគរបាល​ជំនាញ​រាជធានី​និង​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ស្រាវជ្រាវ​ឈានទៅដល់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​។​

ការឃាត់ខ្លួន​នៅ​ចំណុច​ក្នុង​ភោជនីយដ្ឋាន​មិន​ចាំ​យីហោ​ផ្លូវជាតិ​លេខ​៣​សង្កាត់​ចោមចៅ​២​ខណ្ឌ​ពោធិ​សែន​ជ័យ​រាជធានី​ភ្នំពេញ​និង​ចាប់យក​វត្ថុតាង​ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​បង្ក​ឱ្យស្លាប់​ដោយ​អ​ចេតនា​(​បើកបរ​ធ្វេសប្រហែស​បណ្តាលឱ្យ​ស្លាប់​អ្នក​ដ៏​ទៃ​និង​រត់គេច​ពី​កន្លែងកើតហេតុ​ដោយ​មិន​ទទួលខុសត្រូវ​)។

ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​បេតុង​ក្រុម​២៧​ភូមិ​រនះ​សង្កាត់​កោះដាច់​ខណ្ឌ​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១១​ខែធ្នូ​ឆ្នាំ​២០១៩​។​ជនបង្ក​បើករថយន្ត​បុក​គេ​ទី​១​ឈ្មោះ ឌុល សារិទ្ធ ហៅ សូត ភេទ ប្រុស អាយុ ៣៧​ឆ្នាំ​ជនជាតិខ្មែរ​ជា​យោធា​កងពលតូច​លេខ​៧០​ស្នាក់​នៅផ្ទះ​លេខ​២៧១​ផ្លូវ​វេ​ង​ស្រេង​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​ទី​២-​ឈ្មោះ ហេង សុខ​នូវ ភេទ ប្រុស អាយុ ៥៧​ឆ្នាំ​ស្នាក់​នៅផ្ទះ​លេខ​១៩៧ ផ្លូវ​លេខ​C បុរី​ពី​ភព​ថ្មី សង្កាត់​គោក​រកា​ខណ្ឌ​ព្រែក​ព្នៅ​រាជធានី​ភ្នំពេញ​(​ជា​ម្ចាស់​រថយន្ត​)​។​ឃាត់​បាន​រថយន្ត​បង្ក​មួយគ្រឿង​ម៉ាក​តូយ៉ូតា​ហាយ​ឡិន​ឌឺ​ពណ៌​ទឹកមាស​លេខ​តួ​៦២០០៦៦២៤៧​លេខ​ម៉ាស៊ីន​៤៥៥៨៨៧០​ពាក់​ស្លាក​លេខ ភ្នំពេញ ២AG៧៩៤២ ។​

​ជនរងគ្រោះ​ទី​១​ឈ្មោះ​ខេន​កូ​វ៉ា​ភេទ​ស្រី​អាយុ​១៣​ឆ្នាំ​សិស្ស​(​ស្លាប់​)​ស្នាក់នៅ​ភូមិ​កោះដាច់​សង្កាត់​កោះដាច់​ខណ្ឌ​ជ្រោយចង្វារ​រាជធានី​ភ្នំ​ពេញទី​២​ឈ្មោះ​ភ័​ណ្ឌ​ភី​រ៉ា​ដា​ភេទ​ស្រី​អាយុ​១១​ឆ្នាំ​សិស្ស​(​ស្លាប់​)​មាន​ទីលំនៅ​ស្នាក់​នៅផ្ទះ​លេខ​២៤៩​ផ្លូវ​បេតុង​ក្រុម​១៣​ភូមិ​រនះ​សង្កាត់​កោះដាច់​ខណ្ឌ​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ​។​
​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ខាងលើ​ការិយាល័យ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី ៕S/​