ដោយ៖សនសក្តា/កំពង់ឆ្នាំង៖នៅរាត្រីឆ្លងឆ្នាំសកល២០១៩ចូលឆ្នាំ២០២០មានភ្ញៀវទេសចរណ៍ជាង៣ម៉ឺននាក់ បានមកទស្សនា កំសាន្ត នៅខេត្តកំពង់ឆ្នាំង ។
លោកសេងសាលីប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបានឱ្យដឹងថានៅក្នុងរាត្រីឆ្លងឆ្នាំសកលនេះមានភ្ញៀវទេសចរណ៍មកលេងខេត្តកំពង់ឆ្នាំងចំនួន៣២.៣០០នាក់។ក្នុងនោះនៅសួនច្បារវិមានឯករាជ្យចំនួន២០.០០០នាក់,នៅសួនសម្តេចចៅហ្វាវាំងគង់សំអុលចំនួន១០.០០០នាក់,នៅសួនឆ្នាំងដំរីសចំនួន ៨០០នាក់, នៅសួនកុមារចំនួន ១.០០០នាក់ , នៅសួនផ្សារក្រោមចំនួន៥០០នាក់។
លោកប្រធានមន្ទីរទេសចរណ៍បានឱ្យដឹងទៀតថាក្នុងឱកាសនៃពិធីបុណ្យឆ្លងឆ្នាំសកលនេះអាជ្ញាធរខេត្តកំពង់ឆ្នាំងបានរៀបចំតុបតែងនិងកែលម្អសោភ័ណភាពដាក់ភ្លើងចម្រុះពណ៌មានការបាញ់កាំជ្រួចការប្រគំតន្ត្រីសម័យ ដែលដល់ទៅ៤ទីតាំង គឺនៅសួនច្បារដើមពោធិផ្សារក្រោម ,សួនច្បារវិមានឯករាជ្យ ,សួនកុមារមុខសាលាខេត្ត និង នៅសួនសម្តេចចៅហ្វាវាំងគង់ សំអុល ។
លោកសេងសាលីបានគូសបញ្ជាក់ថាកត្តាសន្តិភាពបានធ្វើឱ្យប្រជាពលរដ្ឋបានចូលរួមឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីឆ្នាំសកល២០២០នៅយប់មិញនេះប្រកបដោយបរិយាកាសសប្បាយរីករាយក្រៃលែង៕S/




