ដោយៈ​គ្រញូង​/​បាត់ដំបងៈ​នៅក្នុង​ក្រុង​ខេត្តបាត់ដំបង​បាន​ត្រៀម​រៀបចំ​ពី​ធី​បុណ្យ​ឆ្លង​ឆ្នាំ​សកល​២០១៩​ឆ្លង​ចូល​២០២០​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មកហើយ​។​លុះ​នៅ​យប់​ថ្ងៃទី​៣១​ឆ្នាំ​២០១៩​ចាប់ពី​ម៉ោង​៧​យប់​មាន​មហាជន​ចូលរួម​រាប់ពាន់​នាំ​ក្រុមគ្រួសារ​ដើរលេង​សប្បាយរីករាយ​និង​ទិញ​ផលិតផល​ខ្មែរ​ថៃ​ដែល​ដាក់តាំង​លក់​នៅ​អម​សងខាង​ផ្លូវភ្លោះ​ដើម​ពោធិ​។​

​លុះដល់​ម៉ាង​ជា​៩​រហូត​រំលងអធ្រាត្រ​គេ​សង្កេតឃើញ​ថ្នាក់ដឹកនាំ​ខេត្ត​ក្រុង​មន្ទីរ​ជុំវិញ​ខេត្ត​ដឹកនាំ​ដោយ​លោក​ងួន​រតនៈ​អភិបាលខេត្ត​ចូលរួម​ផងដែរ​។​នៅក្នុង​ពិធី​ឆ្លង​ឆ្នាំ​សាកល​២០២០​នេះ​គេ​ឃើញ​រដ្ឋបាលខេត្ត​ក្រុង​មន្ទីរ​ទេស​និង​មន្ទីរ​ពាក់ព័ន្ធ​មួយចំនួន​បានរៀបចំ​តាំង​លម្អ​ភ្លើង​ចម្រុះ​ពណ៌​នៅតាម​ស្ពានថ្ម​ទាំងបី​កន្លែង​តាំង​លម្អ​ភ្លើង​នៅតាម​ដើមឈើ​អម​សងខា​ផ្លូវ​កន្លែង​កម្សាន្ត​នានា​។​

ពិសេស​និង​ធំជាងគេ​គឺ​កន្លែង​តន្ត្រីសម័យ​ខ្នាត​យក្ស​នៅ​ទីលាន​នាគ​បាញ៎​ទឹក​ទាំងមូល​មានការ​តាំង​ភ្លើង​ចម្រុះ​នៅខាងមុខ​ខ្លោងទ្វារ​ចូល​មាន​ចម្លាក់​អ​ក្រេ​និង​លេខ​ធំៗ​ឆ្នាំ​២០២០​។​មហាជន​ចូលរួម​ក៏​ច្រើនជាង​ឆ្នាំមុន​ដែរ​។​ក្រោយពេល​បញ្ចប់​សុន្ទរកថា​រហូត​ដ​លោង​១២​រំលងអធ្រាត្រ​ឆ្លង​ចូល​ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០២០​មាន​ការដុត​កាំជ្រួច​ជាច្រើន​និង​ការ​បង្ហោះគោម​ពេញ​ផ្ទៃមេឃ​៕S/

​រូបថត​៖​ការតុបតែង​លម្អ​ភ្លើង​ចម្រុះ​ពណ៌​នៅតាម​ស្ពានថ្ម​ទាំងបី តាម​ដើមឈើ​អម​សងខាង​ផ្លូវ ការតាំង​ភ្លើងពណ៌​កន្លែង​តន្ត្រីសម័យ​ខ្នាត​យក្ស​របស់​ក្រុមហ៊ុន​ភេ​ស​ជ្ជះ​ប៊ូ​ស្រុង​និង​កន្លែង​​កម្សាន្ត​ជាច្រើន​កន្លែង​ទៀត​និង​មហាជន​ចូល​រូ​ល​រួម​រាប់ពាន់នាក់​ដើរ​មើល​តាម​ស្ត​ង៉​នានា​