ដោយបាយ័ន/សៀមរាប÷កាលពីថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៩កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ពាក់ព័ន្ធករណីលួច(កាត់ខ្សែភ្លើង)និងប្រើប្រាស់សារធាតុញៀនដែលកំពុងធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងនៅចំណុចភូមិមណ្ឌល3 សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ចយើងបានដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន3នាក់និងដកហូតវត្ថុតាងមានបិចសម្រាប់វាស់ភ្លើងមួយដើមម៉ាកRadiationAlert។កូនកាំបិតដងពណ៌ខ្មៅមួយដើមដង្កាប់កាត់ខ្សែភ្លើងមួយដើមស្រោមដៃពណ៌ក្រហមលាយខ្មៅមួយចំហៀង ខ្សែភ្លើង 2×16 ប្រវែង 2 ម៉ែត្រ កូនកាបូបស្ពាយចំហៀងពណ៌ទឹកដោះគោចំនួន 1 ទូរស័ព្ទដៃ 2 គ្រឿងម៉ាក nokia អិនចុចពិល និងម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ100 ពណ៌ស្លែ ពាក់ផ្លាកលេខ សៀមរាប 1H- 6968 លេខតួ+លេខម៉ាស៊ីន 0065730 ។
សមត្ថកិច្ចបានបន្តទៀតថា ជនសង្ស័យទាំង 3នាក់ មានឈ្មោះទី១ ហាក់ ចាន់ស៊ីម ភេទប្រុស អាយុ25ឆ្នាំ មានទីលំនៅ នៅភូមិបឹងដូនប៉ាសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប, ទី២, ឈ្មោះ ហាក់ ចាន់ស៊ី ភេទប្រុស អាយុ24ឆ្នាំ មានទីលំនៅ នៅភូមិគោកស្រុក ឃុំពួក ស្រុកពួក ខេត្តសៀមរាប និងទី៣ឈ្មោះ ហម ផានិត ភេទប្រុស អាយុ22ឆ្នាំ មានទីលំនៅ នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង3នាក់បានឆ្លើយសារភាពថាពួកគេពិតជាបានធ្វើសកម្មភាពកាត់យកខ្សែភ្លើងពិតប្រាកដមែន ហើយពួកខ្លួនទើបនឹងប្រើប្រាស់ថ្នាំញៀនប្រភេទម៉ាទឹកកក លើកចុងក្រោយនៅថ្ងៃទី30.12.2019ផងដែរ។បច្ចុប្បន្នជនសង្ស័យទាំង៣ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់៕S/
រូបភាព÷ ឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណី លួច(កាត់ខ្សែភ្លើង)នឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន៕ បាយ័ន