ដោយ៖ប.ជ័យ/បន្ទាយមានជ័យ៖ជនសង្ស័យ២ក្រុមឈ្លោះវាយគ្នានៅកន្លែងរាំធុងបាស់ក្នុងនោះយុវជនម្នាក់បានយកដែកឆាបប្រុងចាក់ទៅលើសន្តិសុខម្នាក់គេចផុកត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឱ្យដឹងថា ៖ ការបង្ក្រាបកាលពីម៉ោង១១យប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចបរិវេណកាស៊ីណូប៉ារ៉ាមិច ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
មុនពេលកើតហេតុនោះក្នុងភូមិមានរាំធុងបាស់ហើយមានក្មេង២ក្រុមចូលរាំ។កំពុងរាំសុខៗស្រាប់មានបង្កជម្លោះផ្អើលឆុលស្របពេលនោះមានសន្តិសុខភូមិបានដើរទៅមើលក៏ត្រូវជនសង្ស័យយកដែកឆាបរត់សំដៅមកបម្រុងចាក់សន្តិសុខ។តែគេចទាន់រួចកម្លាំងសន្តិសុខនៅក្បែរនោះក៏ជួយដេញចាប់បានភ្លាមៗហើយប្រគល់ឱ្យសមត្ថកិច្ច។ឥឡូវនេះជនសង្ស័យត្រូវកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្ត ៕S៊/
រូបថត ៖ ២ក្រុមឈ្លោះវាយគ្នានៅកន្លែងរាំធុងបាស់ យុវជនម្នាក់បានយកដែកឆាបប្រុងចាក់សន្តិសុខ៖ កំលាំងអាវុធហត្ថបង្ក្រាប (រូប៖ ប.ជ័យ)