Home ព័ត៌មានអន្តរជាតិ ថៃចាប់ផ្តើមឆ្...

ថៃចាប់ផ្តើមឆ្នាំថ្មីជាមួយបម្រាមលើថង់ប្លាស្ទិក

ប្រទេសថៃបានចាប់ផ្តើមនៅឆ្នាំនេះជាមួយនឹងការហាមឃាត់មិនឱ្យប្រើថង់ប្លាស្ទិកនៅតាមហាងធំៗ ដោយបន្តយុទ្ធនាការដាក់ចេញដោយរដ្ឋាភិបាលនិងបណ្តាក្រុមហ៊ុនលក់រាយឆ្ពោះទៅរកការហាមឃាត់ទាំងស្រុងក្នុងឆ្នាំ ២០២១ ដើម្បីកាត់បន្ថយកាកសំណល់និងកម្ទេចកម្ទីនៅក្នុងសមុទ្រ។

ការយល់ដឹងជាសាធារណៈអំពីហានិភ័យចំពោះសត្វនិងបរិស្ថានពីកាកសំណល់បែបនេះត្រូវបានលើកកម្ពស់កាលពីឆ្នាំមុននៅក្នុងឧបទ្ទវហេតុជាច្រើនដែលសត្វនានារួមទាំងក្តាន់និងកូនដំរីទឹកបានងាប់ដោយសារមានប្លាស្ទិកនៅក្នុងប្រព័ន្ធរំលាយអាហាររបស់ពួកវា។

លោក វ៉ារ៉ាវុត ស៊ីលប៉ាអាចា រដ្ឋមន្រ្តីក្រសួងធនធាននិងបរិស្ថានបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃពុធទី១មករាថា “ប្រទេសថៃជាប់ចំណាត់ថ្នាក់ទី ៦ ក្នុងចំណោមបណ្តាប្រទេសកំពូលៗនៅលើពិភពលោកដែលបោះចោលសំរាមទៅក្នុងសមុទ្រ។ ក្នុងរយៈពេល ៥ ខែកន្លងមកនេះ យើងបានធ្លាក់ចុះដល់លេខ ១០…ដោយសារមានកិច្ចសហប្រតិបត្តិការពីប្រជាជនថៃ”។

ក្រសួងបាននិយាយថាប្រទេសថៃបានកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកចំនួន ២ ពាន់លានថង់ ឬ ប្រហែល ៥.៧៦៥ តោនកាលពីឆ្នាំមុននៅក្នុងយុទ្ធនាការជំហានដំបូងដើម្បីលើកទឹកចិត្តអតិថិជនឱ្យបដិសេធថង់ប្លាស្ទិកដោយស្ម័គ្រចិត្តពីហាងនានា។

អ្នកដើរផ្សារម្នាក់ឈ្មោះ ស៊ូផានី ប៊ូរុតថោង បាននិយាយថា “ដំបូងខ្ញុំមិនស៊ាំនឹងវាទេ (ថង់ក្រដាស) ពីព្រោះពេលខ្លះខ្ញុំមកផ្ទះវិញដៃទទេ ព្រោះភ្លេចវា”។

លោក វ៉ារ៉ាវុត​ និយាយថាបញ្ហាប្រឈមបំផុតនោះគឺថង់ប្លាស្ទិក ៤០ ភាគរយចុងក្រោយនៅកំពុងប្រើប្រាស់នៅតាមផ្សារលក់បន្លែត្រីសាច់ស្រស់ៗនិងនៅតាមតំបន់ជនបទ។

លោកនិយាយថា “វាមិនងាយស្រួលទេក្នុងការផ្លាស់ប្តូររបៀបនៃការគិតនិងឥរិយាបថរបស់ប្រជាជនទាំងនោះ”៕ ដោយ៖ កញ្ញាដាលីស

ថៃហាមប្រើថង់ប្លាស្ទិកតាមហាងធំៗនៅដើមឆ្នាំ២០២០នេះ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កក​ ,​កក់​ ,​កក្កដ​ ,កករ​...

ដោយៈ​ដកស្រង់​ពី​វចនានុក្រ...

៥​ធ្នូ ទិវា​អន្តរជាតិ​នៃ​...

ដោយៈ សុផល​/ភ្នំពេញៈ នៅ​ថ្...

កម្ពុជា​-​ឥណ្ឌា​បន្ដ​វេទិ...

ដោយ​: ជា សីហៈ​/​ភ្នំពេញ​៖...

ឃាត់​ចិន​៥​នាក់ និង វៀតណា...

​  ដោយៈ​ស​រិ​ទ្ធ​/​ភ្...