Home ព័ត៌មានអន្តរជាតិ ចំនួន​មនុស្ស​...

ចំនួន​មនុស្ស​ស្លាប់​នៅក្នុង​ទឹក​ជំនន់​នៅ​រដ្ឋធានីរបស់​ឥណ្ឌូនេស៊ី​កើន​ដល់​១៦​នាក់​

​ទឹកជំនន់​ខ្លាំង​បាន​បង្ក​ការ​ជន់​លិច​នៅ​ទីក្រុង​ហ្សា​ការតា​ប្រទេស​ឥណ្ឌូនេស៊ី​ខណៈ​ដែល​ប្រជាជន​បាន​កំពុង​ប្រារព្ធ​ពិធី​ចូលឆ្នាំថ្មី ដោយ​បាន​សម្លាប់​​មនុស្ស​យ៉ាង​ហោច​ណាស់​១៦​នាក់ បណ្តាល​ឱ្យ​មនុស្ស​រាប់ពាន់​នាក់​ផ្លាស​ទីជម្រក​និង​បង្ខំ​ឱ្យ​បិទ​អាកាសយានដ្ឋាន​ក្នុងស្រុក​មួយ​ នេះបើតាមការបញ្ជាក់ពីមន្រ្តីនៅទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយកាលពីថ្ងៃព្រហស្បតិ៍ទី០២មករា។

​អ្នក​ដើរលេង​រាប់ពាន់​នាក់​នៅ​ទីក្រុង​ហ្សា​ការតា​បានទ​ទឹក​សើម​ដោយ​ភ្លៀង​ខ្លាំង​នៅពេល​ពួកគេ​រង់ចាំ​ការបាញ់​កាំជ្រួច​អបអរ​វ​ឆ្នាំ​ថ្មី​។​

​មន្ត្រី​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​០១​មករា​ថា​ភ្លៀង​ខ្លាំង​និង​ទឹកទន្លេ​ឡើង​បាន​ជន់​លិច​សង្កាត់​យ៉ាងតិចណាស់​៩០ និង​បង្ក​ជាការ​​បាក់​ដី​នៅ​ទីក្រុង​ដេប៉ុក នៅ​ជាយ​រដ្ឋធា​នីហ្សាការ​តា​។

​មនុស្ស​ជាង​១៩.០០០​នាក់​បាន​ទៅ​ស្នាក់​នៅ​តាម​ជំរំ​សង្គ្រោះ​បណ្តោះអាសន្ន​បន្ទាប់ពី​ទឹកជំនន់​ទឹកភ្លៀង​ជន់​ឡើង​ជាង​៣​ម៉ែត្រ​នៅ​កន្លែង​មួយ​ចំនួន​៕​ប្រែ​​សម្រួល​៖​សុខា​/sn

ទឹកជំនន់​ខ្លាំង​បាន​បង្ក​ការ​ជន់​លិច​ផ្ទះ​រាប់ពាន់​នៅ​ត​បន់​ក្រីក្រ​និង​ស្កាត់​អ្នកមាន​ផង​ដែរ​នៅ​ទីក្រុង​ហ្សា​ការតា

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្រជុំ​តាម​អន​ឡាញ និយាយ​គ...

ដោយៈ ប​.​ខុន​/​ភ្នំពេញៈ ក...

ដំណាំ​ខ្ទឹម​ឆ្នាំនេះ មាន​...

ដោយៈ ទេ​ពក​ង្រី/កំពង់ឆ្នា...

ការិយាល័យ​ឥណទាន​នៅ​កម្ពុជ...

​ដោយៈ ជា សីហៈ / ភ្នំពេញ​:...

មន្ត្រីជាន់ខ្ពស់​កម្ពុជា​...

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំព...