ឆ្នាំជូត
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះគឺជាថ្ងៃទី២ហើយនៃបុណ្យចូលឆ្នាំសាកលក្នុងឆ្នាំ២០២០។ សម្រាប់ថ្ងៃនេះដែរដួងរាសីបស់លោកអ្នកល្អប្រសើរ ហេតុនេះបើចង់ប្រកបកិច្ចការងារតូចធំតែងសម្រេច ជោគជ័យត្របឡប់មកវិញ។អ្នកដែលប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បោះទុនតូចធំឃើញថាមិនមានទាស់ខុសអ្វីទេព្រោះផ្លែផ្កាទទួលបានក៏ឆ្លើយតបគ្រាន់កក់ក្តៅ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងកំពុងស្រស់ស្រាយល្អណាស់៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។ ឆ្នាំថ្មី២០២០ដែលទើបឈានចូលថ្ងៃទី២នេះឃើញថាដួងរាសីថ្ងៃរបស់លោកអ្នក បានស្រុតចុះ ហេតុនេះរាក់ការប្រកបកិច្ចការងារអ្វីតែងមានបញ្ហាចូលយាយីនាំឱ្យកើតរកាំរកូស មួយចំនួនផងដែរ។អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញឃើញថាលោកអ្នកត្រូវចេះមានគិនិតផ្តួចផ្តើមរបរថ្មីៗបន្ថែមទៀតឬរកប្រាក់ចំណូលបន្ថែមទើបជាការប្រសើរ។ការធ្វើដំណើរទីជិតឆ្ងាយពុំសូវមានសុវត្តិភាពទេគួរបន្ថែមការប្រុងប្រយ័ត្ន។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីមិនត្រូវយកភាពប្រកែប្រកាន់ដាក់មុខច្រើនឡើយបើពុំនោះកើតមានតែរឿងរាវមិនចេះចប់ពុំខាន៕
ឆ្នាំខាល
រាសីល្អជាមធ្យម។ នៅថ្ងៃនេះគឺជាថ្ងៃទី២នៃថ្ងៃបុណ្យចូលឆ្នាំសាកល២០២០ ហើយថ្ងៃនេះដែរ ដួងរាសីរបស់លោកអ្នកល្អជាមធ្យមហេតុនេះរាល់ការប្រកបកិច្ចការងារឬធ្វើអ្វីមួយមួយតែង លូតលាស់ទៅមុខគ្រាន់កក់ក្តៅមួយចំនួនផងដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញដាច់មួយៗគ្រាន់អាចរកផលចំណូលចិញ្ចឹមគ្រួសារដែរតែយ៉ាងណាមិនអាចលោភលន់បានទេបើពុំនោះនឹងបាត់បង់ចំណូលពុំខាន។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីកុំចង់សាកល្បងកាមគុណពិសេសស្រី្តប្រយ័ត្នកើតរឿងធំខូចទាំងកិត្តិយសអស់ទាំងអនាគតភ្លឺស្វាង៕
ឆ្នាំថោះ
រាសីស្រុតចុះ។ នៅថ្ងៃទី២នៃបុណ្យចូលឆ្នាំសាកល២០២០នេះឃើញថាដួងរាសីរបស់លោកអ្នក ស្រុតចុះម្ល៉ោះហើយធ្វើឱ្យជួបនូវបញ្ហាមួយចំនួនប្រទាំងប្រទើសដែលពិបាកឆ្លងកាត់ផងដែរ។ ទោះបីយ៉ាងណានៅពេលនេះបើលោកអ្នកព្យាយាមដោះស្រាយនោះបញ្ហាទាំងឡាយអាចនឹងត្រូវស្រាយចេញវិញផងដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយមិនសូវដូចសមប្រកបប៉ុន្មានទេគឺច្រើនខកបំណងហើយពិសេសឱ្យប្រយ័ត្នកើតរឿងជម្លោះវិវាទ ពីតូចតាច រីកក្លាយជាធំ។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរថយក្រោយនិងងាយកើតបញ្ហាចម្រូងចម្រាស់ណាស់ផង៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។ នៅថ្ងៃទី២នៃបុណ្យឆ្នាំសាកល ២០២០នេះឃើញថាដួងរាសីថ្ងៃរបស់លោក អ្នកល្អប្រសើរម្ល៉ោះហើយរាល់ការប្រកបកិច្ចការងារតូចធំតែងទទួលបានផលសម្រេចនោះខ្ពស់ គួរសមផងដែរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរពេលនេះប្រៀបដូចបានជា“ភ្លៀងធ្លាក់មួយមេមេឃស្រទ្បះ”ព្រោះអាចកំចាត់រាល់ឧបទ្រពចង្រៃទាំងពួងឱ្យវិនាសជាអហោសិកម្មអស់ហើយ លោកអ្នកអាចប្រកបមុខរបរពេញដៃ ពេញជើងទ្បើងវិញ។ការធ្វើដំណើរជិតឆ្ងាយជួបសេចក្តី សុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងកំពុងមានភាពស្រស់ស្រាយប្រពៃ ៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។សម្រាប់ថ្ងៃទី២នៃបុណ្យចូលឆ្នាំថ្មី២០២០នេះឃើញថាដួងរាសីថ្ងៃរបស់លោកអ្នកស្ថិតនៅក្នុងកម្រិតមធ្យមទេ។ការរស់នៅមានបញ្ហាមួយចំនួនយាយីដែលធ្វើឱ្យមិនសូវសុខស្រួលខ្លួនប៉ុន្មានឡើយ។ក្រៅពីនេះការប្រកបការងារក៏មានបាតុភាពមួយចំនួនលេចឡើងតែ យ៉ាងណាបើលោកអ្នកចេះដោះស្រាយនោះក៏គ្មានបញ្ហាចោទឡើងដែរ។ដោយឡែកនៅថ្ងៃនេះវិញឃើញថាមានការខ្សត់ខ្សោយក្នុងការរកផលចំណូលណាស់ដូច្នេះទាល់តែខិតខំខ្លាំងទើបអាចរកផលកម្រៃចិញ្ចឹមគ្រួសារគ្រាន់រស់ស្រួលខ្លួនទៅរួច ។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីត្រូវចេះលុបបំបាត់ភាពប្រចែ ប្រច័ណ្ឌដែលមិនសមហេតុផលខ្លះទើបប្រសើរ៕
ឆ្នាំមមី
រាសីល្អជាមធ្យម។ នៅថ្ងៃនេះគឺឈានចូលថ្ងៃទី២នេះពិធីបុណ្យចូលឆ្នាំសាកល២០២០ហើយ។ សម្រាប់ថ្ងៃនេះដែរដួងរាសីថ្ងៃរបស់លោកអ្នកស្ថិតនៅក្នុងកម្រិតល្អជាមធ្យមម្ល៉ោះហើយរាល់ កិច្ចការងារមានការជឿនលឿនទៅមុខយឺតបន្តិចតែយ៉ាងណាក៏មានភាពសុខដុមដូចសព្វមួយដងទេ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បោះទុនទៅលើអ្វីមួយត្រូវមើលមុខមើលក្រោយព្រោះផ្លែផ្កាទទួលបានមកវិញមានភាពយ៉ាប់យ៉ឺននិងបញ្ហាចូលមកលុកលុយច្រើន។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរប្រទាំងប្រទើសដែលងាយកើតរឿងជម្លោះវិវាទណាស់៕
ឆ្នាំមមែ
រាសីស្រុតចុះ។នៅថ្ងៃទី២នៃថ្ងៃបុណ្យសាកលឆ្នាំ២០២០នេះឃើញថាដួងរាសីថ្ងៃរបស់លោកអ្នកស្រុតចុះ ដូចនេះរាល់កាន់កិច្ចការតូចធំគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាមិនល្អ ចោទឡើង។អ្នកប្រកបរបររកស៊ីជួញដូរដោយសារយីអ៊ុនកំពុងដាក់ស្រាប់ម្ល៉ោះហើយធ្វើឱ្យមានក្រុមមនុស្សតាមឈ្នានីសនិងព្យាបាទយាយីច្រើនដូច្នេះត្រូវរក្សាភាពស្ងប់ស្ងាត់ទើបចៀសផុតពីជម្លោះវិវាទទៅរួច។ការរស់នៅក្នុងរង្វង់គ្រួសារលោកអ្នកទាល់តែចេះធ្វើគធ្វើថ្លង់និងចេះអត់ឱនឱ្យគ្នាទើបគ្មានបញ្ហាកើតឡើងទៀត ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំកុំគប្បីឈ្លក់នឹងល្បែងកាមគុណប្រយ័ត្នរែកពន់ភាពទុក្ខសោកនៅពេលក្រោយ៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះជាថ្ងៃទី២ឆ្លងចូលឆ្នាំថ្មី២០២០ ឃើញថាដួងរាសីរបស់លោកអ្នកល្អប្រសើរម្ល៉ោះហើយរាល់ការប្រកបកិច្ចការតូចធំតែងជឿនលឿននិងផ្តល់ផលគ្រាន់កក់ក្តៅ។ អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយពុំទាស់ខុសអ្វីទេពិសេសការចង់បើករបររយៈ ពេលខ្លីៗជាការល្អប្រពៃបំផុតព្រោះឱកាសល្អៗកំពុងហុចឱ្យនៅឡើយ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការលូតលាស់និងកំពុងមានភាពផ្អែមល្ហែមប្រពៃណាស់ដែរ៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។សម្រាប់លោកអ្នកកើតឆ្នាំមាន់នៅថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំសាកល២០២០នេះឃើញថាដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ហើយធ្វើអ្វីតែងសម្រេចជោគជ័យគ្រាន់ កក់ក្តៅផងដែរ។ អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ចេញធ្វើជំនួញទីជិតឆ្ងាយតែងផ្តល់ ផលកម្រៃហូរចូលតក់ៗគ្រាន់បំពេញបំពង់អញ្ចឹងផង។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
រីឯសម្ព័នស្នេហាប្រុសស្រីបើពុំទាន់មានគូគាប់ជាឱកាសល្អក្នុងការស្វែងរកឬមានការចូលស្តីដណ្តឹងបំផុត៕
ឆ្នាំច
រាសីស្រុតចុះ។ នៅថ្ងៃទី២នៃបុណ្យចូលឆ្នាំសាកល ២០២០នេះឃើញថាដួងរាសីរបស់លោក អ្នកស្រុតចុះ ដូចនេះនាំឱ្យមានបញ្ហាមួយចំនួនចូលចោមរោមនាំពិបាកទប់ទល់មួយចំនួន។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកផលចំណូលហើយទាល់តែខិតខំខ្លាំងទើបអាចរកប្រាក់ចំណូលទ្រទ្រង់គ្រួសាររស់ទៅរួច។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នក្រុមបាបមិត្តយាយីព្យាបាទដោយប្រការណាមួយ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានដំណើរថយក្រោយនិងជម្លោះវិវាទច្រើន៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។នៅក្នុងថ្ងៃទី២នៃបុណ្យចូលឆ្នាំថ្មី២០២០នេះឃើញថាដួងរាសីថ្ងៃរបស់លោកអ្នកស្ថិតនៅក្នុងកម្រិតមធ្យមទេ។អ្នកប្រកបរបររកស៊ីជួញដូរដោយសារយីអ៊ុនកំពុងដាក់ស្រាប់ ម្ល៉ោះហើយធ្វើឱ្យមានក្រុមមនុស្សតាមឈ្នានីសនិងព្យាបាទយាយីច្រើនដូច្នេះត្រូវរក្សាភាពស្ងប់ស្ងាត់ទើបចៀសផុតពីជម្លោះវិវាទទៅរួច។ការធ្វើដំណើរឆ្ងាយជិតពិសេសទិសឧត្តរឱ្យប្រយ័ត្នបញ្ហាឧប្បត្តិហេតុយាយីបន្តិច។
រីឯបញ្ហាស្នេហាកំលោះក្រមុំកុំគប្បីឈ្លក់នឹងល្បែងកាមគុណប្រយ័ត្នរែកពន់ភាពទុក្ខសោកនៅពេលក្រោយ៕