​យ៉ាងហោច​ណាស់​សមាជិក​កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គានី​ស្ថាន​២៣​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហា​រ​បន្តបន្ទាប់​គ្នា​នៅ​ទូទាំង​ប្រទេស​អាស៊ី​ខាងត្បូង​​នេះ ទោះជា​រដូវ​ធ្លាក់​ទឹកកក​ចូលមក​ដល់ ដែល​ជា​ធម្មតា​ស្ងប់ស្ងាត់​ការវាយប្រហារ​។​

​ការវាយប្រហារ​នេះ​បាន​ផ្តោត​លើ​ប៉ុស្ត​សន្តិសុខ​នៅ​ខេត្ត​ភាគ​ខាងជើង​ចំនួន​៣​។​

​នៅ​ខេត្ត​បាល់​ក៍ ពួក​សកម្មប្រយុទ្ធ​បាន​សំរុកចូល​វាយប្រហារ​ប៉ុស្ត​សន្តិសុ​ខមួយ​កាលពីដើមថ្ងៃ​ពុធ​ទី​០១​មករា និង​សម្លាប់​ប៉ូលិស​យ៉ាងតិច​៧​នាក់​។​

​អ្នកនាំពាក្យ​ក្រុម​បះបោរ​តា​លី​បង់ បាន​អះអាង​ថា ប៉ូលិស​១១​នាក់​បាន​ស្លាប់​ក្នុង​ការវាយប្រហារ​នេះ តែ​មន្ត្រី​អា​ហ្វ​ហ្គានី​ស្ថាន​និយាយថា អ្នកស្លាប់​ខាង​រដ្ឋាភិបាល​​មានតែ​៩​នាក់​ទេ និង​៤​នាក់​ទៀត​បាត់​ខ្លួន​។​

​ក្នុង​ការវាយប្រហា​រដាច់​ដោយឡែក ពួក​តា​លី​បង់​បានសម្លាប់​សមាជិក​កង​កម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គានី​ស្ថាន​យ៉ាងតិច​៩​នាក់​នៅក្នុង​ខេត្ត​គុន​ឌូ​ហ្ស៍ និង​៧​នាក់​នៅ​​ខេត្ត​តាក់​ខា​។​

​មន្ត្រី​ខេត្ត​ម្នាក់​បាន​និយាយថា ពួក​សកម្មប្រយុទ្ធ​១១​នាក់​ក៏​ត្រូវបាន​សម្លាប់​នៅ​តាក់​ខា​នៅពេល​ពួកគេ​ព្យាយាម​វាយប្រហារ​ប៉ុស្ត​សន្តិសុ​ខមួយ​ជាប់​ព្រំដែល​តា​ហ្សី​គី​​ស្ថាន​៕​ប្រែ​សម្រួល​៖​វាសនា​

បញ្ជូន​កម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គានី​ស្ថានទៅ​កាន់កន្លែង​រង​ការវាយប្រហារ​ជិ​ត​ទីក្រុង​ទីក្រុង​កា​ប៊ុល​