ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​សិក្សា​គម្រោង​បង្កើត​មាគ៌ា​រាត្រី ផ្សារ​សហគមន៍ និង​បើក​ជាប្រចាំ​នូវ​អគារ​មួយចំនួន​នៅ​សួន​មានជ័យ​កណ្តាល​ក្រុង​សិរីសោភ័ណ ឬ​ជាទី​ប្រជុំជន នៃ​ខេត្តបន្ទាយមានជ័យ​។ បើ​បាន​លទ្ធផល​មូលមាត់គ្នា​ពី​ក្នុងចំណោម​ជំនាញ និង​អ្នកពាក់ព័ន្ធ​ហើយ គម្រោង​ទាំងនេះ​នឹង​ដំណើរការ​ពី​ដើមឆ្នាំ​២០២០​នេះ​តទៅ​។​

​លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បន្ទាប់់ពី​ពិភាក្សា​មួយ បាន​ប្រាប់​កាសែត​រស្មី​កម្ពុ​ជានា​ល្ងាច​ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០២០​ថា​៖ រដ្ឋបាលខេត្ត​និង​ជំនាញ​ពាក់ព័ន្ធ​បាននិងកំពុង​សិក្សា​លើ​គម្រោង​បង្កើត​មា​គា៍​រាត្រី​(Night Street)​លើផ្លូវ​២​ខ្សែ​នៃ​ជ្រុង​ខាងកើត​(​អតីត​ផាប់​ស្ទី​ត​) និង​ផ្លូវ​១​ខ្សែ​ទៀត​នៅ​ផ្នែក​ខាងត្បូង​។ បើក​ផ្សារ​សហគមន៍​នៅ​ជ្រុង​ឦសាន​ជាប់​នឹង​អគារ​ការិយាល័យ​អ្នកតំណាងរាស្ត្រ​ប្រចាំខេត្ត សម្រាប់​ពលរដ្ឋ​នាំ​ផលិតផល​ក្នុង​មូលដ្ឋាន ផលិតផល​ភូមិ​មួយ​ផលិតផល​មួយ​ទៅ​លក់ដូរ​។​

​លោក​បាន​បន្តថា​៖ ក៏​គ្រោង​ដាក់អោយ​ដំណើរការ គឺ​ឲ្យ​មាន​ភ្ញៀវ​ចូលទៅ​ទស្សនា​ជាប្រចាំ​សារៈមន្ទីរ​ខេត្ត ក្នុងនោះ​មាន​រៀបចំ​អោយ​សិស្ស​និស្សិត យុវជន​ជាដើម​ឲ្យ​ចូលទៅ​ទស្សនា​។
​ក៏​បើក​ដំណើរការ​សេវា​ជូន​ភ្ញៀវ​ទៅរក​ព័ត៌មាន​នៅ​មណ្ឌល​ព័ត៌មាន​ទេសចរណ៍​ខេត្ត​….​។ ទីតាំង​នោះ​ស្ថិតនៅ​ម្តុំ​សួន​មានជ័យ​(​វេទិការ​ខេត្ត​)​នា​ភូមិ​៣​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​។ អំពី​បំណង​នៃ​គម្រោង​នេះ លោក​អភិបាលខេត្ត​ថា​ដើម្បីអោយ​តំបន់​សួន​មានជ័យ​នា​កណ្តាល​ប្រជុំជន​ខេត្ត​នេះ​កាន់តែ​អ៊ូរ​អរ និង​ផ្តល់​ផលប្រយោជន៍​ដល់​អ្នក​ត្រូវ​ទទួលផល​។​

​លោក​ដុំ វណ្ណឌី អនុប្រធាន​ម​ន្ទិ​រ​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ​ប្រាប់​កាសែត​រស្មី​ក​ម្ពូ​ជា​ដែរ​ថា ៖ ក្នុង​គម្រោង​នេះ រដ្ឋបាលខេត្ត​នឹង​រៀបចំ​សមាសភាព​ដឹកនាំ​ការងារ​ដោយ​អភិបាលរង​ខេត្ត​មួយរូប នាយក​រដ្ឋបាលខេត្ត អន្តរ​វិស័យ​សាលាខេត្ត​មន្ទីរ​ពាណិជ្ជកម្ម ម​ន្ទិ​រ​ទេសចរណ៍ ម​ន្ទិ​រ​វ​ប្បធ​ម៍ រដ្ឋបាល​ក្រុង​សិរីសោភ័ណ ក្រុម​សហគ្រិន​វ័យក្មេង​ខេត្ត អ្នកពាក់ព័ន្ធ​ជាដើម​៕ ល​