ភ្ញៀវបានទះដៃយ៉ាងកងរំពងដើម្បីអបអរសាទរនៅពេលស្វាមីភរិយាថ្មីថ្មោងមួយគូនៅប្រទេសចិន ឡើងលើវេទិកាបង្ហាញវត្តមាននៅចំពោះមុខក្រុមគ្រួសារ និងមិត្តភក្ដិក្នុងពិធីបង់កេ អាពាហ៍ពិពាហ៍ (ពិធីជប់លៀងក្រោយអាពាហ៍ពិពាហ៍)។
ប៉ុន្តែជំនួសឱ្យការចាក់បញ្ចាំងវីដេអូ ដែលបង្ហាញពីអនុស្សាវរីយ៍ផ្ដើមស្នេហ៍ផ្អែមល្ហែមរបស់ប្ដី ប្រពន្ធថ្មីថ្មោងនេះ ស្រាប់តែ Projector លោតចេញវីដេអូឃ្លីបដែលបង្ហាញសកម្មភាពកូនក្រមុំ និងបងថ្លៃរបស់កូនកំលោះបង្កាត់ភ្លើងស្នេហ៍យ៉ាងរោលរាលនៅក្នុងបន្ទប់គេងទៅវិញ ធ្វើឱ្យសាច់ញាតិ និងមិត្តភក្តិទាំងអស់ដែលចូលរួមក្នុងពិធីនេះស្រឡាំងកាំងនិយាយលែងចេញ។
មិនព្រមបញ្ចប់ត្រឹមនេះ ព្រោះតែកំហឹងឈឺចុកចាប់ពេញបេះដូង កូនកំលោះបានបន្តបង្ហោះវីដេអូឃ្លីបនេះតាមបណ្ដាញទំនាក់ទំនងសង្គម Weibo កាលពីថ្ងៃទី២៦ ខែធ្នូ។ វីដេអូឃ្លីបដ៏គួរឱ្យហួសចិត្តនេះត្រូវបានគេបង្ហោះចែករំលែកតៗគ្នាព្រោងព្រាតតាមបណ្ដាញទំនាក់ទំនងសង្គមចិនមួយនេះ ហើយត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមយ៉ាងច្រើនខំមិន (Comment) ជេរស្ដីខាងស្រីធ្ងន់ៗ៕ ប្រែសម្រួលៈខុម/Ha