តាមព័តមានថា ក្លិបឆេលស៊ីនិងក្លិបម៉េនឆេស្ទ័រ ស៊ីធីប្រជែងគ្នា ដើម្បីផ្ទេរខ្សែការពារ បេន ឈីវ៉េល (Ben Chilwell) របស់ក្លិប លៃសេស្ទរ័(Leicester) ។
ខ្សែការពារវ័យ២៣ឆ្នាំរូបនេះមានទម្រង់លេងល្អនៅរដូវកាលនេះ ហើយបានក្លាយជាកីឡាករ សំខាន់ក្នុងក្រុមលៃសេស្ទ័រ របស់លោក ប្រ៊ែនឌិន រ៉ាជើ (Brendan Rodgers) ។
ខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះត្រូវបានគេភ្ជាប់ទំនាក់ទំនងទៅក្លិបជើងឯកម៉េនឆេស្ទ័រ ស៊ីធីយូរមកហើយ ប៉ុន្តែក្លឹបឆេលស៊ីក៏ចាប់អារម្មណ៍ក្នុងការប្រជែងផ្ទេរយកកីឡាកររូបនេះ ផងដែរ។
ក្លិប Leicester គ្មានបំណងលក់ ឈីវ៉េល នៅខែមករានេះទេប៉ុន្តែនឹងប្រឈមមុខក្នុងការទប់ស្កាត់ មិនឲ្យកីឡាកររូបនេះចាកចេញនៅរដូវក្តៅនេះ។
ឈីវ៉េល ដែលទើបនឹងចុះកិច្ចព្រមព្រៀងថ្មីយូរអង្វែងជាមួយក្លឹប Leicester កាលពីខែតុលានោះ អាចនឹងមានតម្លៃច្រើនជាង៦០លានផោន។
លោក ហ្វ្រែង ឡាំផាត (Frank Lampard) បានងាកទៅរកកីឡាករយុវជនអង់គ្លេសចាប់តាំងពីចូលដឹកនាំក្លឹបឆេលស៊ីកាលពីរដូវក្តៅ។
ឈីវ៉េល ត្រូវចិត្តលោក ឡាំផាត ជាមួយនឹងក្លិបឆេលស៊ី ប៉ុន្តែមានសេចក្តីរាយការណ៍ថា ខ្សែការពាររូបនេះចង់រង់ចាំមើលថា តើលោក ប៉េប ហ្គាឌីអូឡា (Pep Guardiola) នៅបន្តដឹកនាំ ស៊ីធីក្រោយរដូវកាលនេះទៀតឬយ៉ាងណា មុនពេលធ្វើការសម្រេចចិត្តអំពីអនាគតរបស់ខ្លួន។
លោក ហ្គាឌីអូឡា នៅសល់កិច្ចសន្យាជាមួយស៊ីធីដល់ឆ្នាំ២០២១ ប៉ុន្តែលោកកំពុងស្ថិតក្រោមសម្ពាធដោយសារតែមានគម្លាត១៤ពិន្ទុពីក្រុម Liverpool ៕ ប្រែសម្រួល: ពិសិដ្ឋ