ទូរស័ព្ទ Xiaomi Mi Note 10 ជាជម្រើសស្មាតហ្វូនលំដាប់មធ្យមដ៏សមរម្យ

កាលពីឆ្នាំមុនគេឃើញការត្រឡប់មកវិញនៃការប្រណាំងប្រជែងស្មាតហ្វូនដែលខ្លាំងខាងមេហ្គាភិចសែល (MP) ដោយ Sony ជាអ្នកចាប់ផ្តើមមុនគេ បន្ទាប់មកគឺ Samsung បានបង្ហាញកាម៉េរាដែលមាន Sensor គុណភាពខ្ពស់។

ក្រុមហ៊ុន Samsung បានឈរនៅលំដាប់លេខ១ព្រោះស្មាតហ្វូនមួយរបស់ខ្លួនមានកាមេរ៉ាដល់ទៅ ៦៤ មេហ្គាភិចសែល ហើយនៅចុងឆ្នាំបានចេញស្មាតហ្វូនមួយទៀតមានកាមេរ៉ាដល់ទៅ ១០៨ មេហ្គាភិចសែល។

កាមេរ៉ាទំហំ ១០៨ មេហ្គាភិចសែលនេះហើយគឺជាមុខងារសំខាន់របស់ស្មាតហ្វូន Xiaomi Mi Note 10 ដែលជាស្មាតហ្វូនលំដាប់មធ្យមបំពាក់ប្រព័ន្ធកាមេរ៉ា Penta ដំបូងគេបង្អស់នៅលើពិភពលោក និង មានថាមពលថ្មខ្លាំង។

ខណៈការចាប់អារម្មណ៍ភាគច្រើនផ្តោតលើកាមេរ៉ារបស់ Mi Note 10 គេក៏ត្រូវងាកមកមើលថ្មដ៏ខ្លាំងរបស់វាផងដែរ ថាតើមានអ្វីពិសេស។

វាមានថាមពលថ្មខ្លាំង ៥.២៦០ មិល្លីអំពែម៉ោងធៀបជាមួយថាមពលថ្ម ៤.០០០ ទៅ ៤.៥០០ មិល្លីអំពែម៉ោងនៅក្នុងទូរស័ព្ទផ្សេងទៀត។ Mi Note 10 អាចប្រើបានជិតពីរថ្ងៃ មុនពេលលោកអ្នកចាប់ផ្តើមស្វែងរកឆ្នាំងសាកល្បឿនលឿន ៣០ វ៉ាត់។

នៅក្នុងការសាកល្បងថាមពលថ្មដោយបើកពន្លឺអេក្រង់ដល់កម្រិតអតិបរិមា ទូរស័ព្ទ Mi Note 10 អាចស៊ូបាន២ម៉ោង៥១នាទីទើបអស់ថ្ម។

ក្នុងពេលសាកថ្មបានកន្លះម៉ោងដោយប្រើឆ្នាំងសាកល្បឿនលឿន ទូរស័ព្ទ Mi Note 10 អាចប្រើបានមួយថ្ងៃពេញ។ ជាការពិត ចំណុចអវិជ្ជមានតែមួយគត់គឺថា វាត្រូវចំណាយយូរបន្តិចដើម្បីសាកថ្មទូរស័ព្ទឱ្យពេញដោយប្រើឆ្នាំងសាកធម្មតា៕ ដោយ៖ កញ្ញាដាលីស

ស្មាតហ្វូន Xiaomi Mi Note 10

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...