​ក្លិប​អ៊ី​ន​ធ័​រ មី​លេន​( Inter Milan )​ត្រៀម​ប្រជែង​ជាមួយ​ក្លិប​បា​សេ​ឡូ​ណា (Barcelona) ដើម្បី ប្រជែង​យក​ខ្សែប្រយុទ្ធ ព្យែ​រ អេ​មឺ​រិ​ក អូ​បា​ម៉េ​យ៉ាំង (Pierre Emerick Aubameyang) ។​
​ ​
ក្លឹប​យក្ស​អ៊ីតាលី​មួយ​នេះ​បាន​តាមមើល​ការវិវឌ្ឍ​យ៉ាង​ដិតដល់ ស្របពេល​ក្លិប​អា​សេណ​ល​( Arsenal) អាច​បង្ខំចិត្ត​លក់​កីឡាករ​កំពូល​របស់ខ្លួន​នៅ​រដូវក្តៅ​ឆ្នាំក្រោយ​។​
​ ​
មាន​សេចក្តីរាយការណ៍​កាលពី​ខែវិច្ឆិកា​ថា អូ​បា​ម៉េ​យ៉ាំង បាន​ដកខ្លួន​ចេញពី​ការចរចា​កិច្ចសន្យា​ថ្មី ហើយ​បាន​ប្រាប់​ក្លិប Arsenal ថា ខ្លួន​ចង់​លើក​ពាន​ដែលជា​សញ្ញា​នៃ​ការចង់​ចាកចេញ នៅ​ដំណាច់​រដូវ​កាល​។​
​ ​
ព័ត៌មាន​នេះ បានធ្វើ​ឲ្យ​ក្លឹប​ធំៗ​ប្រុង​ជើងការ ដើម្បី​ផ្ទេរ​កីឡាករ​វ័យ​៣០​ឆ្នាំ​រូបនេះ​។ ក្លិប Arsenal កំពុងស្ថិត​ក្នុងស្ថានភាព​លំបាក ខណៈ​ខ្សែប្រយុទ្ធ​រូបនេះ​នៅសល់​កិច្ចសន្យា​មួយឆ្នាំ​។​
​ ​
អូ​បា​ម៉េ​យ៉ាំង ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង អំឡុងពេល​បង្ហាញមុខ​នៅ​ពហុ​កីឡដ្ឋាន Emirates ប៉ុន្តែ​ក្លិប Arsenal នឹង​ត្រៀម​ប្រើប្រាស់​ថវិកា ដើម្បី​កសាង​ក្រុម​ឡើងវិញ ស្របពេល គ្រូបង្វឹក​ថ្មី​លោក មី​គែល អា​តេ​តា (Mikel Arteta) បានរៀបចំ​បញ្ជី​ឈ្មោះ​កីឡាករ​ដែលជា គោលដៅ​។​
​ ​
នៅពេលនេះ Barcelona ចាប់អារម្មណ៍​លើ អូ​បា​ម៉េ​យ៉ាំង ហើយ​ក្លិប Inter Milan ដែល​ទទួល មាន​កីឡាករ រ៉ូ​ម៉េ​លូ លូ​កា​គុ កាលពី​រដូវក្តៅ​និង អា​ឡិ​ក​ស៊ី​ស សាន​ឆេស ក៏​ចង់បាន​កីឡាករ រូបនេះ​ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ ព្យែ​រ អេ​មឺ​រិ​ក អូ​បា​ម៉េ​យ៉ាំង (Pierre Emerick Aubameyang)