ដោយៈ សាវ​រក្ស / ភ្នំពេញ​: ប្រជាពលរដ្ឋ​បាន​យក​សំរាម​ចាក់គ​រចោលលើ​តាម​ដងផ្លូវ​សាធារណៈ​ ​បង្ក​ជា​ក្លិនស្អុយ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅដល់​សុខភាព​ផ្លូវដង្ហើម​និង​បរិស្ថាន​។ ជា​រៀងរាល់ថ្ងៃ​ គេ​សង្កេតឃើញ​ប្រជាពលរដ្ឋ​យក​សំរាម​មកចាក់​គរ​លើផ្លូវ​ទីសាធារណៈ ដូចជា​នៅ​ផ្លូវ​២១៧ ​ចំណុច​ខាងជើង​ស្ពានដែក​ស្ថិតនៅ​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ​។

​តាម​ដងផ្លូវ​ម្តុំ​នោះ បានក្លាយ​ជាទី​ចាក់សំរាម​យ៉ាង​អនាធិបតេយ្យ​ពាសវាល​ពាសកាល ធ្វើ​ឲ្យ​ផ្លូវ​រួម​តូច ​ពិបាកធ្វើ​ដំណើរ​ បង្ក​ការកកស្ទះ​ចរាចរណ៍ មាន​ក្លិនស្អុយ​ប៉ះពាល់​ទៅលើ​សុខភាព​ផ្លូវដង្ហើម​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​បងប្អូន​ដែល​ធ្វើដំណើរ​ឆ្លងកាត់​តាម​ដងផ្លូវ​ផងដែរ​។​

​ជុំវិញ​នឹង​បញ្ហា​សំរាម​ខាងលើ​ នៅ​រសៀល​ថ្ងៃទី​១​ខែមករា ​ឆ្នាំ​២០២០ ប្រជាពលរដ្ឋ​ដែលមាន​លំនៅដ្ឋាន​នៅក្បែរ​សំណូមពរ​ដល់​ក្រុមហ៊ុន​ដឹក​ស៊ិន​ទ្រី មក​កើប​ឲ្យ​បាន​ទាន់ពេលវេលា​ផង​ កុំ​ទុក​គរ​ដូច​ភ្នំ​តាម​ដងផ្លូវ​សាធារណៈ​បែបនេះ បង្ក​ឲ្យ​មាន​ក្លិនស្អុយ​ប៉ះពាល​ដល់​សុខភាព​ផ្លូវដង្ហើម ជាពិសេស​ក្មេងៗ​ងាយ​នឹងរង​គ្រោះ​។​

​សូម​សំណូមពរ​ដល់​លោក ពេជ្រ កែវ​មុនី អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ខណ្ឌមានជ័យ និង​លោក​ចៅសង្កាត់​ស្ទឹងមានជ័យ​ទី​២ មេត្តាជួយ​ត្រួត​ត​ពិនិត្យ​បញ្ហា​សំរាម​នេះ​ផង នឹង​ចាត់វិធានការ​តឹងរឹង​កុំ​ឲ្យ​ពលរដ្ឋ​យក​សំរាម​មកចាក់​គរ​លើផ្លូវ​សាធារណៈ​ ពាស​វាលកាល​បន្តទៀត​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​លើផ្លូវ​ដង្ហើម នឹង​បរិស្ថាន ក៏ដូចជា​សោភ័ណភាព​តាម​ដងផ្លូវ​សាធារណៈ​៕ ល​/Ha