ដោយៈសុផល/ភ្នំពេញ៖អ្នកសារព័ត៌មានចិនមកពីកាសែតWUXIDAILYបានសរសេរអត្ថបទមួយរួមគ្នា មានចំណងជើងថា«ផ្លូវធំមួយដេញតាមក្តីសុបិនជាមួយគ្នា»ដែលនិយាយពីតំបន់សេដ្ឋកិច្ចពីសេសក្រុងព្រះសីហនុកសាងគំរោងគំរូនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះក្រោមគំនិតផ្តួចផ្តើម“ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ”។អ្នកសារព័ត៌មាននៃ WUXI DAILYមាន YANG JIAN, SHI CHUNYANG, HU QI។
អត្ថបទនេះមានខ្លឹមសារថា៖វិថីសម្តេចតេជោហ៊ុនសែនគឺជាផ្លូវមេនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។នាថ្ងៃទី១៦ខែធ្នូវិទ្យាស្ថានធុរកិច្ចនិងបច្ចេវិទ្យាក្រុងព្រះសីហនុដែលជាសាកលវិទ្យាល័យចិនដំបូងគេនៅប្រទេសកម្ពុជាបានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនិស្សិតជំនាន់ទី១បាននាំគ្នាដើរឆ្លងកាត់វិថីសម្តេចតេជោហ៊ុនសែនចូលសាលារៀងយ៉ាងមានស្មារតីល្អនេះគឺជាចំណុចចាប់ផ្តើមនៃការសិក្សានៅសាកលវិទ្យាល័យអស់រយៈពេល៤ឆ្នាំរបស់ពួកគេ។
ដោយសារមានការយកចិត្តទុកដាក់ចំពោះតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុចាប់តាំងពីការបង្កើតតំបន់សេដ្ឋកិច្ចពិសេសឡើងដំបូងរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតដល់ផ្លូវមេនេះដោយបានដាក់យកតាមឈ្មោះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។
សម្តេចតេជោបានមានប្រសាសន៍ថា៖យោងទៅលើអ្វីដែលជាសកម្មភាពតំបន់នេះចាត់ទុកជាកូនបង្កើតរបស់ខ្ញុំនេះបានបង្ហាញឱ្យឃើញពីការរំពឹងទុកខ្លាំងរបស់សម្តេចចំពោះតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុអស់រយៈពេល១១ឆ្នាំកន្លងមកកន្លែងដែលគ្មានមនុស្សនៅ។កន្លែងនោះបានក្លាយទៅជាឧទ្យានឧស្សាហកម្មអន្តរជាតិមួយហើយតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដែលត្រូវបានបង្កើតឡើង។កសាងរួមគ្នាដោយសហគ្រាសចិននិងសហគ្រាសកម្ពុជាបានក្លាយទៅជាគំរោងគំរូនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះក្រោមគំនិតផ្តួចផ្តើម“ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ”។
វិថីសម្តេចតេជោហ៊ុនសែនជាសាក្សីនៃការងើបឡើងរបស់សេដ្ឋកិច្ចនិងការលើកស្ទួយជាបន្តបន្ទាប់នៃជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ហើយក៏ជាសក្សីបានឃើញប្រទេសចិននិងប្រទេសកម្ពុជាធ្វើកិច្ចសហប្រតិបត្តិការជាក់ស្តែង និងពួតដៃគ្នាដើម្បីដេញតាមក្តីសុបិនជាមួយគ្នា។
•ផ្លូវចាកចេញពីភាពក្រីក្រនិងឆ្ពោះទៅរកជីវភាពរស់នៅធូរធារតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក្លាយទៅជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចក្នុងតំបន់និងជាចានបាយមាសរបស់ប្រជាជនក្នុងតំបន់។វិថីសម្តេចតេជោហ៊ុនសែនមានទទឹង២០,៥ម៉ែត្រប្រវែងសរុប៩.៦០០ម៉ែត្រវាជាផ្លូវល្អប្រសើរមួយនៅប្រទេសកម្ពុជា។នៅម៉ោង៧:៣០ពេលព្រឹកកម្មករហូរចូលតំបន់សេដ្ឋកិច្ចពិសេសតាមវិថីមួយនេះនិងចាប់ផ្តើមធ្វើការងាររបស់ខ្លួន។ពេលដែលនិយាយដល់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មន្ត្រីរាជការក្នុងតំបន់តែងតែវាយតម្លៃថាវាជា“ក្បាលម៉ាស៊ីន”នៃកំណើនសេដ្ឋកិច្ចខេត្តព្រះសីហនុនិងជា“ចានបាយមាស”នៃប្រជាជននៅខេត្តព្រះសីហនុ
លោកអ៊ីធារិននាយកស្តីទីទីចាត់ការអន្តរវិស័យសាលាខេត្តព្រះសីហនុបានថ្លែងថាចំណូលពីតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានចូលGDPនៃខេត្តព្រះសីហនុសរុបជាង៥០ភាគរយទន្ទឹមនឹងនេះតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក៏បានផ្តល់ឱកាសការងារជិត៣ម៉ឺនកន្លែងដល់ប្រជាជនផងដែរ។ ៧០ភាគរយនៃគ្រួសារនៅក្នុងតំបន់មានសមាជិកធ្វើការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ។
ម៉ូតូគឺជាមធ្យោបាយធ្វើដំណើរចម្បងក្នុងតំបន់នេះតម្លៃនៃម៉ូតូមួយគ្រឿងចាប់ពី៥០០ដុល្លារអាមេរិកឡើងទៅនិងឡើងដល់រាប់ពាន់ដុល្លារអាមេរិក។កាលពីប៉ុន្មានឆ្នាំមុននៅក្នុងរោងចក្រមួយសរុបមានម៉ូតូតែប៉ុន្មានគ្រឿងទេតែបច្ចុប្បន្ននៅក្នុងរោងចក្រមួយសរុបមានម៉ូតូរាប់រយគ្រឿងមិនតែប៉ុណ្ណោះមានអ្នកគ្រប់គ្រងខ្លះទិញបានឡានហើយ។
លោកខាន់សុធារិនគឺជាកម្មករកម្ពុជាម្នាក់ក្នុងចំណោមកម្មករទិញបានឡាន។មុនពេលចូលធ្វើការនៅក្នុងរោងចក្រលោកធ្លាប់ធ្វើការនៅការដ្ឋាននិងធ្លាប់ប្រកបរបរជាអ្នកនេសាទសមុទ្រប៉ុន្តែភាគច្រើនលោកអត់មានការងារធ្វើទេ។នៅឆ្នាំ២០១១លោកបានចូលជាសមាជិកមួយនៃរោងចក្រផ្អែកលើសមត្ថភាពដ៏ខ្លាំងលោកបានប្រែក្លាយពីកម្មករធម្មតាទៅជាប្រធានក្រុមខោជើងវែង។លោកខាន់សុធារិនបានប្រាប់អ្នកសារព័ត៌មានថាតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបាននាំមកនូវការប្រែប្រួលខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។
ប្រជាជនក្នុងតំបន់មិនបាច់ធ្វើចំណាកស្រុកទេ ហើយគ្រួសារកាន់តែមានសុភមង្គលទៀត។លោក QIANZHIPINGប្រធានរោងចក្រហូដូអ៊ីនធើណេស្យូណលហ្កាមេនបានចូលមកធ្វើការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុអស់រយៈពេល៥ឆ្នាំហើយលោកមានអារម្មរំភើបចិត្តចំពោះការប្រែប្រួលខ្លាំងនៃជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។
លោកបានប្រាប់អ្នកសារព័ត៌មានថាប្រជាជនក្នុងតំបន់មានភាពរួសរាយរាក់ទាក់និងភាពកក់ក្តៅរាល់ពេលមានកម្មវិធីអ្វីកម្មករតែងតែអញ្ជើញយើងទៅចូលរួម។កាលពីពេលមុនផ្ទះរបស់កម្មករភាគច្រើនគឺផ្ទះដំបូលប្រក់ស្មៅតែបច្ចុប្បន្នពួកគាត់បានសាងសង់ផ្ទះឥតគ្រប់ៗគ្នាហើយក៏មានលទ្ធភាពទិញគ្រឿងអេឡិកត្រូនិចប្រើប្រាស់ក្នុងផ្ទះដូចជាទូរទស្សន៍ផងដែរ”។
•ផ្លូវហោះហើររបស់អាជីវកម្ម៖បរិយាកាសល្អបានពង្រឹងទំនុកចិត្តនៃសហគ្រិនដែលវិនិយោគបង្កើតរោងចក្រលោក FAN YUN អគ្គនាយកក្រុមហ៊ុន Su Zhou Yun YING Textiles (Cambodia) Co.,Ltd បាននិយាយថាក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុពិតជាកំពុងតែធ្វើកិច្ចការជាក់ស្តែងមែនដូចអ្នកទាំងអស់គ្នាបានឃើញហើយថាផ្លូវនេះល្អមែនទែន។
ដោយសារមានសាខារោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុលោកមកត្រួតពិនិត្យដំណើរការរោងចក្រជាប្រចាំ។ប៉ុន្មានឆ្នាំមុនបន្ទាប់ពីបានសិក្សាស្រាវជ្រាវបរិយាកាសនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍រួចរាល់ហើយលោកបានសម្រេចចិត្តដាក់ទីតាំងគម្រោងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក្រៅពីចំណុចខ្លាំងមួយចំនួនដូចជាមានទីតាំងភូមិសាស្ត្រល្អតម្លៃពលកម្មថោកមានគោលនយោបាយលើកទឹកចិត្តជាដើមបរិយាកាសល្អក៏ជាកត្តាសំខាន់មួយដែរដែលបានពង្រឹងទំនុកចិត្តរបស់លោក។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានទំហំសរុប១១១៣ហិកតា។បច្ចុប្បន្ននេះបានសម្រេចការអភិវឌ្ឍលើផ្ទៃដី៥២៨ហិកតានាដំណាក់កាលដំបូង។មុនការអភិវឌ្ឍកន្លែងនេះគឺជាភ្នំដែលគ្មានមនុស្សនៅដែលបណ្តាលឱ្យកើតមានភាពលំបាកច្រើនក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។
“បញ្ហាកង្វះខាតអគ្គិសនី”ធ្លាប់ជាបញ្ហាធំជាងគេរបស់សហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសដោយប្រកាន់ខ្ជាប់នូវគំនិត“ត្រូវខិតខំជួយដោះស្រាយបញ្ហាដែលសហគ្រាសប្រឈមមុខ”។ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដែលជាអ្នកបង្កើតនិងអ្នកអភិវឌ្ឍនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានយកម៉ាស៊ីនភ្លើងមកប្រើប្រាស់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ដាក់ម៉ាស៊ីនភ្លើងដើម្បីផ្គត់ផ្គង់អគ្គិសនីដល់សហគ្រាសទន្ទឹមនឹងនេះក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក៏បានសហការជាមួយស្ថាប័នពាក់ព័ន្ធក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីក្នុងតំបន់។
ប៉ុន្មានឆ្នាំចុងក្រោយនេះ“បញ្ហាកង្វះខាតអគ្គិសនី”ធូរស្រាលជាងមុន។លោកFANSHIHAIអ្នកទទួលខុសត្រូវរបស់សាខារោងចក្រនៃក្រុមហ៊ុន Su Zhou Yun YINGTextiles(Cambodia)Co.,Ltdបាននិយាយថារោងចក្រថាមពលអគ្គិសនីដើរដោយធ្យូងថ្មក្នុងតំបន់សេដ្ឋកិច្ចពិសេសនឹងត្រូវបានបញ្ចប់ការសាងសង់នៅឆ្នាំក្រោយដែលនឹងធានាដល់ការប្រើប្រាស់ថាមពលអគ្គិសនីក្នុងតំបន់សេដ្ឋកិច្ចពិសេស។រោងចក្រប្រព្រឹត្តកម្មទឹកស្អាតដែលកំពុងដំណើរការនិងរោងចក្រថាមពលអគ្គិសនីដើរដោយធ្យូងថ្មដែលកំពុងតែសាងសង់បានធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេសនេះក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសដែលមានហេដ្ឋារចនាសម្ព័ន្ធល្អពេញលេញនៅប្រទេសកម្ពុជា។
ពេលនិយាយដល់ផែនការសម្រាប់អនាគតលោកCAOJIANJIANGអគ្គនាយកនៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានទំនុកចិត្តខ្លាំងលោកបានថ្លែងថាការកសាងតំបន់សេដ្ឋកិច្ចពិសេស២.០នឹងធ្វើឱ្យស្ដង់ដារអភិវឌ្ឍនៃតំបន់សេដ្ឋកិច្ចពិសេសឈានដល់កំរិតថ្មីមួយ”។តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានចំងាយប្រវែង១២គីឡូម៉ែត្រពីកំពង់ផែនិងមានចំងាយប្រវែង៣គីឡូម៉ែត្រពីព្រលានយន្តហោះអន្តរជាតិព្រះសីហនុមានភាពងាយស្រួលក្នុងការធ្វើចរាចរណ៍។
កម្រិតអាជីវកម្មនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុត្រូវបានលើកកំពស់ជាបណ្តើរៗអាជីវកម្មឧបករណ៍ម៉ាស៊ីននិងអាជីវកម្មសម្ភារៈសំណង់បានចូលបោះទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសជាបន្តបន្ទាប់ការអភិវឌ្ឍនៅពេលខាងមុខត្រូវការហេដ្ឋារចនាសម្ព័ន្ធមានកំរិតកាន់តែខ្ពស់។រីឯបណ្តាញផ្លូវនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដែលរួមបញ្ចូលវិថីសម្តេចតេជោហ៊ុនសែនមានលក្ខណៈល្អប្រសើរ។ភ្លើងសូឡាបំភ្លឺផ្លូវដែលឧបត្ថម្ភដោយសាលាក្រុងហ្វូស៊ីនិងក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុត្រូវបានបំពាក់នៅតាមដងផ្លូវជាតិលេខ៤នៃប្រទេសកម្ពុជានិងត្រូវបានចាប់ផ្តើមប្រើប្រាស់ហើយដែលផ្តល់ភាពងាយស្រួលដល់ឡានដែលដឹកអីវ៉ាននៅពេលយប់។
លោកCAOJIANJIANGនិយាយទៀតថាបន្ទាប់ពីរោងចក្រថាមពលអគ្គិសនីដើរដោយធ្យូងថ្មត្រូវបានដាក់អោយប្រើប្រាស់ជាផ្លូវការហើយវាក៏អាចផ្គត់ផ្គង់ចំហាយដែរអ៊ីចឹងទៅរោងចក្រនីមួយៗមិនចាំបាច់ដុតឡចំហាយក្នុងរោងចក្រខ្លួនទៀតទេដែលអាចលើកកំពស់សុវត្ថិភាពផលិតកម្មក៏ដូចជាអាចការពារបរិស្ថានបាន។តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមិនគ្រាន់តែមានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរប៉ុណ្ណោះទេថែមទាំងមានសេវាកម្មរដ្ឋបាលល្អទៀតផង។
ឆ្លងតាមរយៈការខិតខំប្រឹងប្រែងរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអគ្គនាយកដ្ឋានគយនិងរដ្ឋាករក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈក្រសួងពាណិជ្ជកម្មនិងសាលាខេត្តព្រះសីហនុបានចាត់មន្ត្រីរាជការប្រចាំនៅតំបន់សេដ្ឋកិច្ចពិសេសដើម្បីផ្តល់សេវាច្រកចេញចូលតែមួយដល់សហគ្រាសដូចជាការស្នើសុំវិនិយោគការចុះបញ្ជីការធ្វើប្រតិវេទន៍គយការត្រួតពិនិត្យនិងចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ។ល។សហគ្រាសមិនចាំបាច់ចេញទៅក្រៅតំបន់ទេក៏អាចបំពេញបែបបទនានាបានដែលបានជួយកាត់បន្ថយប្រាក់ចំណាយរបស់សហគ្រាស។
•ផ្លូវធ្វើសមាហរណកម្មឧស្សហកម្មនិងទីក្រុងសេវាកម្មសុខាភិបាលសេវាកម្មអប់រំសេវាកម្មពាណិជ្ជកម្មនិងសេវាកម្មស្នាក់នៅមានភាពកាន់តែល្អប្រសើរឡើងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុពិតជានឹងមានអនាគតដ៏ភ្លឺស្វាង។ព្រះអាទិត្យលិចទៅវិញនៅទិសខាងលិចខ្យល់បក់រំហើយតិចៗល្មមត្រជាក់ស្រួល កម្មករអង្គុយផឹកស៊ី និងជជែកគ្នាលែងនៅសងខាងបណ្តោយវិថីសម្តេចតេជោ ហ៊ុន សែន។
ប្រជាជនកម្ពុជាចូលចិត្តស្តាប់ភ្លេងនិងច្រៀងចំរៀងពេលនេះទីផ្សារដែលនៅមិនឆ្ងាយពីវិថីនេះអ៊ូអរឡើងអមដោយភ្លេងការដើរទិញឥវ៉ាន់នៅទីផ្សារបន្ទាប់ពីបានពិសារបាយពេលល្ងាចហើយគឺជា“កម្មវិធី”មិនអាចខ្វះបានរបស់កម្មករ។រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិននិងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានចុះកិច្ចព្រមព្រៀងស្តីពីការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នេះគឺជាលើកដំបូងដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងទ្វេភាគីដើម្បីជំរុញដល់ការអភិវឌ្ឍនៃតំបន់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
រាល់ពេលដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរជួបពិភាក្សាគ្នា ភាគីទាំងពីរតែងតែលើកឡើងថា ត្រូវគាំទ្រដល់ការអភិវឌ្ឍនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ពេលជួបពិភាក្សាជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនបានមានប្រសាសន៍ថាភាគីទាំងពីរត្រូវធ្វើកិច្ចសហប្រតិបត្តិកាលើវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងក្របខណ្ឌគំនិតផ្តួចផ្តើម“ខ្សែក្រវ៉ាត់មួយផ្លូវមួយ”រួមទាំងសហការជាមួយគ្នាក្នុងការជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
ក្រោយមកនៅក្នុងអត្ថបទរបស់ឯកឧត្តមស៊ីជីនភីងដែលត្រូវបានផ្សាយលើកាសែតខ្មែរមានការវាយតម្លៃខ្ពស់ចំពោះតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុថាតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដែលកំពុងមានការរីកលូសលាស់យ៉ាងខ្លាំងគឺជាគំរោងគំរូនៃការធ្វើកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងសាធារណរដ្ឋប្រជាមានិតចិននិងព្រះរាជាណាចក្រកម្ពុជា។ការគាំទ្រនិងការទទួលស្គាល់ទាំងនេះបានលើកទឹកចិត្តដល់តំបន់សេដ្ឋកិច្ចពិសេសអោយបោះជំហានទៅមុខបន្តទៀត។
លោកCAOJIANJIANGចង្អុលបង្ហាញពីម៉ាកែតហើយនិយាយថាមិនគ្រាន់តែត្រូវកសាងគំរូនៃកិច្ចសហប្រតិបត្តិការអាជីវកម្មបុណ្ណោះថែមទាំងត្រូវកសាងគំរូនៃជីវភាពរស់នៅល្អប្រសើរទៀតផង។ការយកវិថីសម្តេចតេជោហ៊ុនសែនជាអ័ក្យកណ្តាលតភ្ជាប់តំបន់ឧស្សហកម្មតំបន់សេវាកម្មនិងតំបន់លេងកំសាន្តនិងធ្វើសមាហរណកម្មឧស្សហកម្មនិងទីក្រុងគឺជាទិសដៅអភិវឌ្ឍន៍នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
ការកសាងតំបន់សេដ្ឋកិច្ចពិសេសដំណាក់កាលទី២កំពុងតែដើរទៅមុខជាបណ្តើរៗតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុត្រូវបានគេរំពឹងទុកថាអាចទាក់ទាញសហគ្រាសដល់៣០០សហគ្រាស ហើយចំនួនកម្មករអាចកើនឡើងដល់១០ម៉ឺននាក់នៅពេលអនាគត។បច្ចុប្បន្ននេះមានសហគ្រាសជាច្រើនកំពុងតែពង្រីកទំហំផលិតកម្មរបស់ខ្លួននិងពង្រីកវិសាលភាពជ្រើសរើសកម្មករទៅដល់ខេត្តនៅជុំវិញ។
អាគារស្នាក់នៅសម្រាប់កម្មរនិយោជិតកម្ពុជានិងអាគារអាផាតមិនដែលមានទីតាំងស្ថិតនៅតំបន់សេវាកម្មត្រូវបានដាក់អោយប្រើប្រាស់ជាបន្តបន្ទាប់ដែលអាចផ្តល់កន្លែងស្នាក់នៅដល់កម្មករនិយោជិតប្រមាណ២ម៉ឺននាក់ជាងបន្ទាប់ពីបានបញ្ចប់ការសាងសង់។មានកម្មករកម្ពុជាខ្លះដែលបានចូលស្នាក់នៅក្នុងអាគារស្នាក់នៅហើយបានយកគ្រួសារមករស់នៅជាមួយគ្នា។
ស្របពេលដែលមានមនុស្សកាន់តែច្រើនចូលរស់នៅឬធ្វើការនៅទីនេះកម្លាំងទិញត្រូវបានបង្កើន។បច្ចុប្បន្ននេះនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនិងភូមិនៅជុំវិញតំបន់សេដ្ឋកិច្ចពិសេសមានហាងកាន់តែច្រើនឡើងៗដូចជាផ្សារទំនើបភោជនីយដ្ឋាន ហាងលក់ខោអាវ ហាងលក់ទូរស័ព្ទ ។ល។
តំបន់សដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក៏បានបង្កើតបុស្តិ៍សុខភាពមួយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដែរដោយមានគ្រូពេទ្យមកពីទីក្រុងហ្វូស៊ីប្រចាំការនៅទីនោះក្នុងគោលបំណងដើម្បីជួយព្យាបាលអ្នកជំងឺក្នុងតំបន់បុស្តិ៍សុខភាពនេះជួយដល់កម្មករក្នុងតំបន់សេដ្ឋកិច្ចពិសេសផងជួយដល់ប្រជាជននៅជុំវិញតំបន់សេដ្ឋកិច្ចពិសេសផង។
អ្នកស្រីZHAOYICHUNអ្នកគ្រូពេទ្យនៃមន្ទីរពេទ្យប្រពៃណីចិនក្រុងហ្វូស៊ីបាននិយាយថាពេលបានឮថាក្រុមគ្រូពេទ្យនឹងមកព្យាបាលជំងឺដោយឥតគិតថ្លៃអ្នកភូមិបាននាំគ្នាមកឈរតម្រង់ជួរចាំការពិនិត្យមើលជំងឺពួកគាត់អរគុណគ្រូពេទ្យម្តងហើយម្តងទៀត។ការហូរចូលនៃសហគ្រាសបាននាំមកនូវឱកាសការងារស្របពេលដែលសហគ្រាសមានការអភិវឌ្ឍកាន់តែល្អប្រសើរឡើងតំរូវការធនធានមនុស្សកំរិតខ្ពស់ក៏មានការកើនឡើងដែរ។
ផ្អែកលើមូលដ្ឋាននេះវិទ្យាស្ថានធុរកិច្ចនិងបច្ចេវិទ្យាក្រុងព្រះសីហនុត្រូវបានបង្កើតឡើង។វិទ្យាស្ថានធុរកិច្ចនិងបច្ចេវិទ្យាក្រុងព្រះសីហនុនិងវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជាចិនខេត្តព្រះសីហនុគឺជាធនធានអប់រំពិសេសនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដែលបានផ្តោតសំខាន់ទៅលើការអប់រំថ្នាក់បរិញ្ញបត្រនិងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដែលមានគុណភាពខ្ពស់និងជួយបណ្តុះបណ្តាលធនធានមនុស្សបម្រុងសម្រាប់តំបន់សេដ្ឋកិច្ចពិសេស។
លោកLICHUANBINគ្រូចិនទទួលបន្ទុកកិច្ចការសាលានៃវិទ្យាស្ថានធុរកិច្ចនិងបច្ចេវិទ្យាក្រុងព្រះសីហនុបានវាយតម្លៃថាតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុពិតជានឹងមានអនាគតដ៏ភ្លឺស្វាង៕S/