ដោយៈ វចនានុក្រមខ្មែរសម្តេចសង្ឃរាជ ជួន ណាត
ស្ម័គ្រ ស្មាក់ សំ.; បា. ( គុ. ) ទាំងអស់, ទាំងមូល, ទាំងស្រុង, សាកល, សព្វ, សព្វគ្រប់; ដែលពេញលេញ, មិនខ្វះខាត; ដែលព្រមព្រៀងគ្នា, ដែលស្រុះចិត្តគ្នា; ដែលពេញចិត្តធ្វើពី ខ្លួនឯង ។ ខ្មែរប្រើជា កិ. “ពេញចិត្តធ្វើដោយខ្លួនឯង, ពេញចិត្តចូលជាមួយ, ធ្វើពីចិត្តឯង” : មិនស្ម័គ្រធ្វើការ ។ ប្រើជា ន. ក៏បាន “ការពេញចិត្តធ្វើដោយខ្លួនឯង, ស្ម័គ្រចិត្ត ពេញចិត្តដោយ ខ្លួនឯងឥតអ្នកណាបង្ខំ : ទាហានស្ម័គ្រចិត្ត ។
សន្និវាស សន់-និ– បា.; សំ. ( ន. ) (សំនិវាស ឬ សន្និ–) ការនៅអាស្រ័យ, ការជ្រកអាស្រ័យ; ការនៅសម្នាក់; ការនៅរួមគ្នាជាពួកជាក្រុម ។ សន្និវាសដ្ឋាន លំនៅ; ទីនៅសំចត, ទីសម្នាក់ ។ល។
សន្និវេស សន់-និ– បា.; សំ. ( ន. ) (សំនិវេឝ ឬ សន្និ–) សណ្ឋាន; ការតាំងស៊ប់; ការបញ្ចូល; ការតាំងបន្ទាយ; ការត្រៀមចាំ; ទីវាល; បរិវេណ; ទីជិតខាងគ្នា;… ។
គម្លាន ( ន. ) សេចក្ដីឃ្លាន : ស៊ូទ្រាំអត់សម្រេកគម្លាន ។ សុភាសិតថា រោគអ្វីពុំស្មើនឹងគម្លាន, គ្មានអ្វីពុំស្មើគ្មានប្រាជ្ញា, ចំណាប់អ្វីពុំស្មើនឹងទោសា, ជាអ្វីពុំស្មើនឹងចិត្តជា ។ (ម. ព. ឃ្លាន ទៀតផង) ។
គុលិកា បា.; សំ. ( ន. ) (គុលិកា) ដុំមូលតូចៗ; ដុំថ្នាំរំងាប់រោគ ដែលគេលញ់គ្រាប់មូលតូចៗ សម្រាប់លេប : ថ្នាំគុលិកា; លញ់, សូនគុឡិកា ។
គោរព គោរប់ សំ. បា. ( ន. ) (គៅរវ; គារវ) សេចក្ដីលំអុត, លំអុតលំឱន, ឱនលំទោន, ដំណើរប្រតិបត្តិតាមសេចក្ដីកោតក្រែង, ដំណើរយកចិត្តទុកដាក់ ។ ប្រើក្លាយមកជា កិ. : កូនត្រូវគោរពមាតាបិតា, សិស្សត្រូវគោរពគ្រូ, អ្នកបួសត្រូវគោរពសិក្ខាបទ, ប្រជាជនត្រូវគោរព ព្រះមហាក្សត្រ, ជនានុជនត្រូវគោរពច្បាប់, ពុទ្ធសាសនិកជនត្រូវគោរពព្រះពុទ្ធសាសនា ។
គោរមងារ គោរំងា ( ន. ) របៀបពាក្យដ៏ឧត្តម បន្ថែមតពីងារទៅទៀត ជាពាក្យសរសើរងារ, សម្រាប់ប្រើសរសេរចំពោះតែការចេញសំបុត្រដីកាធំៗ ។
ឆៀក យ. ព. ទ. ( កិ. ) ពិនិត្យមើល, ត្រួតត្រាមើល, ឲ្យដឹងថារបស់នោះត្រឹមត្រូវតាមបញ្ញត្តិ ឬទេ : ឆៀករថយន្ត, យករទេះទៅឆៀក (ម. ព. ឆែកឆេរ ផង) ។
ឆ្កៀល ( កិ. ) ខ្វេះកកាយគាស់អ្វីៗ ដោយម្រាមដៃ, ចុងកាំបិតឬដែកស្រួចជាដើម ។ កុហកឆ្កៀលក្រសាំង កុហកបង្វិលដូចគេឆ្កៀលក្រសាំង ឲ្យគេឃើញពុតភ្លាមៗ ។
ឆា ( ន. ) ឈ្មោះសម្លចិនមួយប្រភេទ ស្លដោយមានសាច់ខ្លាញ់ ឬខ្លាញ់ចម្រាញ់ឮសូរឆាៗ : មីឆា, ឆាសណ្តែក ។ ចិ. ( កិ. ) ចម្រាញ់, ចំហៀវ ។ ធ្វើសម្លឆា, ស្លឆា ។ ព. ប្រ. ព្រាងមើលមុន, ល្បងមើលមុន ដើម្បីឲ្យដឹងទំនង : ឆាចោល ១ លើកទៅចុះ (ព. សា.) ។ ( គុ. ) ដែលប្រេះស្រាំ : ចានឆា ។ ព. ប្រ. ថា ប្រេះឆា គឺមោះមៃនឹងគ្នាបន្តិចបន្តួច ៕ ដកស្រង់ៈ សម្បត្តិកញ្ញា