អ្នកនាំពាក្យអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃពុធទី០១ធ្នូថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូញ៉ូ ហ្គូទែរ៉េស មានការព្រួយបារម្ភយ៉ាងខ្លាំងការដែលថាកូរ៉េខាងជើងបានបង្ហាញថាខ្លួនអាចនឹងបន្តការសាកល្បងនុយក្លេអ៊ែរនិងមីស៊ីល។
លោក ស្ទេហ្វាន ឌុយចារិក អ្នកនាំពាក្យអង្គការសហប្រជាជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា« អគ្គលេខាធិការសង្ឃឹមយ៉ាងខ្លាំងថាការសាកល្បងអាវុធនឹងមិនបន្តឡើងវិញដោយស្របតាមសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ។ ការមិនរីកសាយអាវុធ នៅតែជាគ្រឹះនៃសន្តិសុខនុយក្លេអ៊ែរពិភពលោកហើយត្រូវតែការពារ»។
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង អ៊ុន បាននិយាយនៅសប្តាហ៍នេះថាមិនមានហេតុផលអ្វីទៀតទេសម្រាប់រដ្ឋាភិបាលក្រុងព្យុងយ៉ាងដែលបង្ខំចិត្តប្រកាសខ្លួនឯងអំពីការបញ្ឈប់ការសាកល្បងមីស៊ីលផ្លោងអន្តរទ្វីបនិងគ្រាប់បែកនុយក្លេអ៊ែរនោះហើយថា” អាវុធយុទ្ធសាស្ត្រថ្មី ” នឹងត្រូវបានដាក់ឱ្យប្រើនៅពេលអនាគតខាងមុខនេះ។
លោក ស្ទេហ្វាន ឌុយចារិកបាននិយាយថា « ការចូលរួមពាក់ព័ន្ធការទូតគឺជាមាគ៌ាតែមួយគត់ដើម្បីសន្តិភាពប្រកបដោយចីរភាព»៕ប្រែសម្រួល៖សុខា/sn
លោក អង់តូញ៉ូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ