ជំងឺទឹកនោមផ្អែមប្រភេទទី២គឺជាជំងឺទាក់ទងនឹងរបៀបរស់នៅដែលការធាត់ជ្រុលដើរតួនាទីជា កត្តាប្រឈមមុខដ៏សំខាន់មួយ។ វាគឺជារឿងសំខាន់មួយដែលត្រូវថែរក្សាសន្ទស្សន៍ទម្ងន់ធៀប នឹងកម្ពស់ឲ្យមានសុខភាពល្អ ដូច្នេះអ្នកនឹងអាចបន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែមនេះបាន ជាពិសេសនៅពេលកំពុងតែមានកត្តាប្រឈមនឹងជំងឺទឹកនោមផ្អែមផ្សេងៗទៀតក្នុងគ្រួសារតែម្តង។ ហេតុដូច្នេះហើយរបបអាហារដើរតួនាទីដ៏សំខាន់មួយក្នុងការបង្ការជំងឺទឹកនោមផ្អែម ប្រភេទទី២។ មិនគ្រាន់តែចាការបង្ការទេ អាហារក៏ដើរតួនាទីដ៏សំខាន់មួយក្នុងការគ្រប់គ្រង ជំងឺទឹកនោមផ្អែមបានដែរ។ អ្នកដែលមានជំងឺនេះត្រូវតែប្រាកដថា ពួកគេបានយកចិត្តទុកដាក់ ទៅលើរបបអាហារ និងញ៉ាំអាហារបានត្រឹមត្រូវណាស់។ អាហារដែលមានកម្រិតជាតិផ្ងែមទាប ត្រូវបានគេណែនាំជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២។
ផ្លែអាលម៉ុនត្រូវបានចាស់ៗពីមុននិយាយថា វាល្អចំពោះការបង្កើនថាមពលខួរក្បាល។ ខណៈ ពេលដែលរឿងនេះមិនត្រូវបានវិទ្យាសាស្ត្រទទួលស្គាល់នៅឡើយ តែផ្លែមួយនេះមានអត្ថ ប្រយោជន៍ចំពោះសុខភាពផ្សេងៗទៀតទាំងកាយ និងចិត្តជាពិសេសគ្រប់គ្រងជំងឺទឹកនោម ផ្អែមតែម្តង។
ផ្លែអាលម៉ុនមានកម្រិតជាតិស្ករសូន្យ ដែលមានន័យថាវាផ្ទុកទៅដោយជាតិកាបូអ៊ីដ្រាត ទាបបំផុត ដែលមិនអាចធ្វើឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់បានឡើយ។ យ៉ាងណាមិញ ផ្លែអាលម៉ុនសម្បូរទៅដោយជាតិសរសៃ ជាតិរ៉ែ និងវីតាមីនដែលជំរុញដល់ភាពគ្រប់គ្រាន់នៃ តម្រូវការជីវជាតិរបស់រាងកាយតែម្តង។
អ្នកអាចញ៉ាំផ្លែអាលម៉ុនសម្រាប់អាហារពេលព្រឹកក៏បាន ឬសម្រាប់អាហារសម្រន់ក៏បាន។ ផ្លែអាលម៉ុនក៏អាចបន្ថែម និងញ៉ាំជាមួយទឹកដោះគៅដើម្បីជួយឲ្យរាងកាយកក់ក្តៅសម្រាប់រដូវ រងានេះបានដែរ៕ ដោយៈ health.com.kh