យោងទៅតាមការស្រាវជ្រាវមួយមកពីសាកលវិទ្យាល័យ Illinois បានឲ្យដឹងថាភេសជ្ជៈមានជាតិ កាហ្វេអ៊ីនក្តៅៗដែលអ្នកតែងតែចូលចិត្តញ៉ាំប្រហែលជាមិនគ្រាន់តែជួយកុំឲ្យងងុយគេងនៅពេលព្រឹកទេ តែក៏ជួយសម្រកទម្ងន់បានដែរ។
ការសិក្សានេះបានផ្តល់នូវអ្នកចូលចិត្តញ៉ាំជាតិកាហ្វេអ៊ីនទាំងអស់គ្នានូវហេតុផលមួយដើម្បីរីករាយឡើងវិញ ព្រមទាំងមានការញ៉ាំតែ ឬកាហ្វេពីរបីពេលបន្ថែមទៀតផង ដោយសារតែការញ៉ាំ ជាតិកាហ្វេអ៊ីនមានសក្តានុពលខ្លាំងក្នុងការគ្រប់គ្រងភាពធាត់ និងកម្រិតកូឡេស្តេរ៉ុលតាមរយៈ ទប់ស្កាត់ឥទ្ធិពលរបបអាហារដែលមានស្ករ និងខ្លាញ់ខ្ពស់។
យោងទៅតាមសារព័ត៌មាន Fox News បានឲ្យដឹងថា ការសិក្សានេះបានធ្វើឡើងទៅលើ សត្វកណ្តុរដែលស៊ីអាហារមិនផ្តល់សុខភាពរយៈពេល បួនសប្តាហ៍ជាប់ៗគ្នាហើយក៏មាន កាបូអ៊ីដ្រាត ៤០ ទៅ ៤៥ភាគរយ និងប្រូតេអ៊ីន ១៥ភាគរយដែរ។
កណ្តុរទាំងនេះត្រូវបានឲ្យផឹកតែដែលមានសារធាតុ Phytochemicals, Flavonoids និងអាស៊ីត អាមីណេ។ ចំពោះកម្រិតជាតិកាហ្វេអ៊ីនវិញមានចាប់ពី ៦៥ ទៅ១៣៥មីលីក្រាមក្នុងមួយពេល។ កណ្តុរនេះក៏ត្រូវបានឲ្យស៊ីប្រភពជាតិកាហ្វេអ៊ីនបន្ថែមទៀតដែរ។
លទ្ធផលចុងក្រោយនៃការពិសោធន៍នេះបានបង្ហាញថា កណ្តុរដែលតម្រូវឲ្យស៊ីជាតិកាហ្វេអ៊ីន មានការថយចុះជាតិខ្លាញ់ក្នុងខ្លួនយ៉ាងគួរឲ្យកត់សម្គាល់។ ការបឺតស្រូបជាតិខ្លាញ់មានការ ថយចុះ ២២ភាគរយ និងការឡើងទម្ងន់ក៏ថយចុះបាន ១៦ភាគរយដែរ។
ការញ៉ាំជាតិកាហ្វេអ៊ីនពីតែ ឬប្រភពផ្សេងៗទៀតអាចមានឥទ្ធិពលអវិជ្ជមានចំពោះរបបអាហារ មានជាតិខ្លាញ់ និងស្ករខ្ពស់ដោយសារតែការប្រែប្រួលនៃអង់ហ្ស៊ីម Lipogenic ទាំងក្នុងជាលិកា ខ្លាញ់ និងថ្លើម៕ ដោយៈ health.com.kh