ដោយ​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​សត្វ​ស្លា​បន្ត​បង្ហាញ​វត្តមាន​កាន់តែច្រើន​នៅតាម​វាលស្រែ​នៅ​ចុងរដូវ​រំហើយ​ឆ្នាំ​២០១៩ -២០២០​នេះ បើ​ទោះ​ក្តីសប្បាយ​លាយឡំ​ក្តីបារម្ភ​ពី​ការ​លួច​ប្រមាញ់​ក៏ដោយ ។​សត្វ​ស្លាប​ទាំងនោះ​ហិចហើរ​លើ​វេហារ​និង​ចុះ​រក​ចំណីរ​លើដី​វាលស្រែ​និង​ទីសាធារណៈ​និង​ជា​សារ​មួយចំនួន​នៅ​ស្រុក​ភ្នំស្រុក​,​ស្រុក​ព្រះនេត្រព្រះ​,​ស្រុក​ថ្មពួក​,​ស្វាយចេក​,​មង្គល​បូរី​,​អូរជ្រៅ​,​ម៉ាឡៃ​,​នៅ​ដើម​។​ចុង​ដូ​វ​រំហើយ​នេះ​វត្តមាន​សត្វ​ស្លាប​គោក​សត្វ​ស្លាប​ទឹកបាន​ចុះ​ច្រើន​នៅតាម​វាលស្រែ​ដែល​គេ​វ៉ៃ​ដី​ភ្ជួរ​រាស់​ធ្វើស្រែ​ប្រាំង​និង​តាម​វាលស្រែ​ដែល​ច្រូតកាត់​ប្រមូល​ផល​ហើយ​។

​កាលពី​ថ្ងៃទី​៣០=៣១​ខែធ្នូ​ឆ្នាំ​២០១៩​អ្នកយកព័ត៌មាន​យើង​ក៏បាន​ឃើញ​សត្វ​ស្លាប​បង្ហាញ​វត្តមាន​ដោយ​ចុះ​រកស៊ី​ចំណី​និង​ហិចហើរ​ប្រឡែង​គ្នា​ទាំង​ហ្វូងៗ​ទាំងនោះ​មានដូចជា​ចង្កៀលខ្យង​,​រនាល​ពណ៌​, រនាល​ប្រផេះ​,​ក្ងរ​ខ្សឹប​,​ក្រសារ​,​ប្រ​រឹក​,​ប្រ​វែក​,​ទាព្រៃ​,​ទុង​,​ត្រ​យ៉ង​,​ខ្វែក​,​កុក​។​វត្តមាន​សត្វ​ស្លាប​ច្រើន​គួរ​សប្បាយចិត្ត​ល្អមើល​ហើយ​បង្ហាញថា​វាលស្រែ​ស្រូវ​មាន​លក្ខណៈ​ធម្មជាតិ​គ្មាន​ជាតិគីមី​ធ្ងន់ធ្ងរ​។​ទោះយ៉ាងណា​ព័ត៌មាន​មួយចំនួន​បានឱ្យដឹងថា​៖​ការយាយី​ដាក់​ថ្នាំ​និង​ប្រមាញ់​សត្វ​ស្លាប់​ក៏​នៅតែមាន​៕S/


រូប​ថ​តៈ​សត្វ​ស្លាប​បន្ត​តាម​វាលស្រែ​នៅ​ចុងរដូវ​រំហើយ​,​ក្តីសប្បាយ​លាយឡំ​ក្តីបារម្ភ​ពី​ការ​លួច​ប្រមាញ់ រូបៈ ភ្នំ​ស្វាយ )​