​ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​ករណី​ចលនា​អូសទាញ​វាស់វែង​ដី​ខុសច្បាប់​របស់​រដ្ឋ​អាជ្ញាធ​រ​ខេត្ត​បន្ទាយ​មាន​ជ៏​យ​នៅតែ​ចាត់ទុក​ប្រជាពលរដ្ឋ​គឺជា​អ្នក​ចាញ់បោក​មេខ្លោង​មេខ្យល់​។​នេះ​បើ​យោង​រដ្ឋបាលខេត្ត​បន្ទាយ​មាន​ជ័​បានចេញ​សេចក្តីជូនដំណឹង លេខ​៨៥៥/១៩.​សជណ ចុះ​ថ្ងៃទី​៣០​ខែធ្នូ​ឆ្នាំ​២០១៩ ដែល​ចុះហត្ថលេខា​ដោយ​លោក អ៊ុ រាត្រី អភិបាលខេត្ត ។​

​ស​.​ជ​.​ណ​នោះបាន​ឱ្យដឹងថា​៖”​កន្លងមកនេះ​មាន​បងប្អូន​ប្រជាពលរដ្ឋ​មកពី​តំបន់​ផ្សេង​ជាច្រើន​បាននិងកំពុង​ចាញ់បោក​មេខ្លោង​និង​បក្ខពួក​មួយចំនួន​ដែល​បានធ្វើ​ចលនា​អូសទាញ​ពី​សកម្មភាព​វាស់វែង​បែងចែក​ដី​សង់រោង​និង​បោះបង្គោល​យ៉ាង​អាណាធិបតេយ្យ​។​លើដី​កម្មសិទ្ធិ​របស់​ឯកជន​របស់​ប្រជាពលរដ្ឋ និង​ដី​រដ្ឋ​ក្នុង​ស្ថានីយ៍​ផ្សព្វ​ផ្យា​យ និង​ស្តារ​ព្រៃឈើ​តា​ប៉ែន​២​ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ស្លក្រាម ស្រុក ស្វាយចេក ខេត្តបន្ទាយមានជ័យ ” ។​

​រដ្ឋបាលខេត្ត​បានធ្វើ​ការណែនាំ​ដូចជា​៖១,​សូមឱ្យ​ប្រជាពលរដ្ឋ​ឈប់​បន្ត​ចាញ់បោក​ឃោសនា​របស់​ក្រុម​មេខ្លោង​និង​បក្ខពួក​បន្តទៅទៀត​លើដី​កម្ម​សិទ្ធ​របស់​ឯកជន​របស់​ប្រជាពលរដ្ឋ​និង​ដី​ក្នុង​ស្ថាន​នី​យ៍​ផ្សព្វ​ផ្យា​យ​និង​ស្តារ​ព្រៃឈើ​តា​ប៉ែន​២​ស្ថិតនៅ​ភូមិសាស្ត្រ​ឃុំ​ស្លក្រាម​ស្រុក​ស្វាយចេក​។​២,​ត្រូវ​វ​រុះរើ​រោង​និង​ប​ង្កោ​ល​ដែល​បាន​បោះ​ទាំងអស់​ចេញពី​ដី​កម្ម​សិទ្ធ​ឯកជន​របស់​ប្រជាពលរដ្ឋ​និង​ដី​ក្នុង​ស្ថាន​នី​យ៍​ផ្សព្វ​ផ្យា​យ និង​ស្តារ​ព្រៃឈើ​តា​ប៉ែន​២ ដកខ្លួន​ត្រឡប់​ទៅ​លំនៅដ្ឋាន​រៀងខ្លួន​វិញ​។​

៣,​គ្រប់​រដ្ឋបាល​ក្រុង​ស្រុក​និង​មន្ទីរ​ពាក់ព័ន្ធ​ត្រូវ​បន្ត​ចុះ​អប់រំ​ផ្សព្វ​ផ្យា​យ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​កុំ​ឲ្យ​ចាញ់បោក​កា​ឃោសនា​របស់​ក្រុម​មេខ្លោង​និង​បក្ខពួក​បន្តទៅទៀត​។​៤,​រដ្ឋា​បាល​ខេត្ត​និង​វិធានការ​រដ្ឋបាល​ចំពោះ​មេខ្លោង​និង​បក្ខពួក​ដែល​តាំងខ្លួន​ជា​អាជ្ញាធរ​បង្កើត​តំបន់​គ្រប់គ្រង​ដោយ​ខ្លួនឯង​(​អប្បគមន៍​) ដោយ​គ្មាន​ទទួលស្គាល់​ដោយ​អាជ្ញាធរ និង​សមត្ថកិច្ច​។​

​ស​.​ជ​.​ណ​នោះបាន​ព្រមាន​ថា​៖​ក្នុងករណី​ជន​ណា​ធ្វើ​វិទ្ធង្សនា​ដល់​ការអនុវត្ត​សេចក្តីជូនដំណឹង​នេះ នឹងត្រូវ​ចាត់ការ​ទៅតាម​និតិ​វី​ច្បាប់​ជា​ធរមាន​និង​ពុំ​ទទួលខុសត្រូវ​ក្នុងការ​បាត់បង់​ផលប្រយោជន៍រ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​ឡើយ​។​មន្ត្រី​អាជ្ញាធរ​សមត្ថកិច្ច​និង​កងកម្លាំង​ចម្រុះ​នៃ​គណៈបញ្ជាការ​ខេត្តបន្ទាយមានជ័យ​បាន​ចាត់​វិធាន​ក្តៅ​ដោយ​ចុះបង្ក្រាប​ចលនា​ជន​អាណាធិបតេយ្យ​មកពី​ប្រភព​ជាច្រើន​ដែល​លើកគ្នា​ចាប់ដី​រដ្ឋ​និង​ដីឯកជន​នៅ​ស្រុក​អូរជ្រៅ​និង​ស្រុក​ស្វាយចេក​ហើយ​កាលពី​ថ្ងៃទី​២៦​ខែធ្នូ​ឆ្នាំ​២០១៩ ។​

​លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ដឹកនាំ​ក្រុមការងារ​ចម្រុះ​កងកម្លាំង សមត្ថកិច្ច​ខេត្ត ស្រុក​ចុះ​ទប់ស្កាត់​ក្រុម​ជន​អនាធិបតេយ្យ​ដែល​ចូល​រុករាន​និង​បោះបង្គោល​សាងសង់​ខ្ទម​អនាធិបតេយ្យ​នៅ​លើដី​ទ្រព្យសម្បត្តិ​រដ្ឋ​និង​ដី​ទ្រព្យសម្បត្តិ​ឯកជន​(​មាន​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​លើ​អចលនវត្ថុ​ស្របច្បាប់ )​។​នៅ​ទីតាំង​ភូមិសាស្ត្រ ភូមិ​កណ្តាល​ឃុំ​សិង្ហ ស្រុក​អូរជ្រៅ ជាប់​ព្រំប្រទល់ ជាមួយ​ឃុំ​ស្លរ​ក្រាម ស្រុក​ស្វាយចេក ។ កម្លាំងចម្រុះ​បាន​អោយកម្លាំង​ពលកម្ម​រូះ​រើ​និង​ដុតបំផ្លាញ​នូវ​សម្ភារៈ​សំណង់​ខុសច្បាប់​ទាំងនោះ​។​

ទាក់ទិន​ករណីនេះ​លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បន្ទាយ​មាន​ជ៏​យ​ប្រាប់​កាសែត​រស្មី​កម្ពុជា​បន្ថែម​កាលពី​ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០២០​ថា​៖​ថ្ងៃមុន​នោះ​យើង​បាន​ចុះ​អនុវត្ត​លើដី​កម្មសិទ្ធិឯកជន​។​បន្តទៀត​ខាង​ដៃគូ​នៃ​ស្ថានីយ៍​ផ្សព្វផ្សាយ​និង​ស្តារ​ព្រៃឈើ​តា​បែន​២​សមត្ថកិច្ច​ជំនាញ​និង​អ្នកពាក់ព័ន្ធ​នឹង​ពិនិត្យ​នីតិវិធី​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​និង​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត​។​ដើម្បី​ចុះបង្ក្រាប​សកម្មភាព​និង​មេខ្លោង​មេខ្យល់​និង​បក្ខពួក​វាស់វែង​បែងចែក​ដី​សង់រោង​និង​បោះបង្គោល​យ៉ាង​អាណាធិបតេយ្យ​លើដី​កម្មសិទ្ធិ​របស់​រដ្ឋ ៕S/

​រូបថត​៖​ចលនា​អូសទាញ​វាស់វែង​ដី​ខុសច្បាប់​របស់​រដ្ឋ​អាជ្ញាធ​រ​ខេត្ត​នៅតែ​ចាត់ទុក​ប្រជាពលរដ្ឋ​ជា​អ្នក​ចាញ់បោក​មេខ្លោង (​រូប​៖ ភ្នំ​ស្វាយ​)​