នាងតែងផ្សាយពាណិជ្ជកម្មឱ្យខ្លួនឯងបានល្អបំផុត។ ហើយឥឡូវរីហាណាបានសបញ្ជាក់វាម្តងទៀតតាមរយៈការស្លៀកពាក់បង្ហាញឈុតក្នុងទើបចេញថ្មីម៉ាក Savage X Fenty របស់នាង។

តារាចម្រៀងដើមកំណើតបាបាដូសអាយុ៣១ឆ្នាំរូបនេះបានបញ្ចេញសាច់ភាគច្រើនសម្រាប់ការថតរូបឈុតក្នុងថ្មីពណ៌ក្រហមរបស់នាង។

ម្ចាស់បទ Diamonds រូបនេះបានប្រើប្រាស់ដងខ្លួនដ៏ស្រឡូនរបស់នាងដើម្បីបង្ហាញភាពទាក់ទាញក្នុងឈុតទើបចេញថ្មីរបស់នាងផ្ទាល់ ដែលមានអាវទ្រនាប់មហាសែនស្តើង។

នាងរីហាណាបានសហការថតរូបឈុតក្នុងថ្មីនេះជាមួយលោកអាដាំ សែលមែន សម្រាប់លក់នៅទិវានៃក្តីស្រឡាញ់។

លោកអាដាំ សែលមែន ដែលជាអ្នករចនាម៉ូតសម្លៀកបំពាក់ទាន់សម័យ បានប្រាប់វេបសាយ InStyle កាលពីថ្ងៃពុធទី១មករាថា “ខ្ញុំបានជួបរីហាណា ហើយនៅពេលយើងឱបគ្នា នាងបានខ្សឹបប្រាប់ខ្ញុំថា លោកត្រូវតែថតឈុត Savage X ជាមួយខ្ញុំ”៕ ដោយ៖ កញ្ញាដាលីស