ដោយ:អង្គរតូច/សៀមរាប ៖ សមត្ថកិច្ចរដ្ឋបាលព្រៃ ឈើ កាលពីរសៀលថ្ងៃទី១ខែមករា២០២០ បានស្ទាក់ចាប់រថយន្តខ្នាយយក្សមួយគ្រឿង ដឹកដំឡូងពីលើនិងបង្កប់ឈើពីក្រោមនៅចំណុចស្រុកស្វាយលើ។
នាយខណ្ឌរដ្ឋបាលព្រៃឈើ លោកម៉ុង ប៊ុនលិម អោយដឹងថា រថយន្តដែលបានចាប់ឃាត់នោះម៉ាកហ៊ីយានដាយធុន(វេអង)។ម្ចាស់ឈ្មោះឡុង រដ្ឋា ប្រុសអាយុ៣២ឆ្នាំ ទីលំនៅខេត្តព្រៃវែង។
លោកបន្តថា រថយន្តខាងលើបានដឹកដំឡូងហើយបង្កប់ឈើខាងក្រោម ដែលក្នុងនោះរកឃើញឈើប្រភេទលេខ១(ស្រឡៅ)២១៣សន្លឹកស្មើ១១,៣០៣ម៉ែត្រគូប ឈើអារលេខ២១១សន្លឹកស្មើ០,៤១២ ម៉ែត្រគូប និងឈើអារចម្រុះ៣៩សន្លឹកស្មើ១,៦០៥ ម៉ែត្រគូប សរុប=១៣,320ម៉ែត្រគូប។ ឈើទាំងនេះបានដឹកចេញពីស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរ មានជ័យ បំរ៉ុងឆ្ពោះទៅខេត្តព្រៃវែង។
លោកនាយខណ្ឌបន្ថែមថា ក្រោយពីបាននាំយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ យើងបានផ្តល់ឱកាសអោយម្ចាស់ចូលខ្លួនមកទទួល ពិន័យជាអន្តរកាល ក្នុងរយះពេល៣០ថ្ងៃ។ ក្នុងករណីម្ចាស់មិនចូលខ្លួន នឹងបញ្ជូនសំណុំរឿងទៅតុលាការ អនុវត្តតាមច្បាប់៕B/