+ គ្រឿងផ្សំ
– ថ្ពាល់ជ្រូក និងត្រចៀកជ្រូក
– គល់ស្លឹកគ្រៃ៣គល់
– អំបិល ១/២ស្លាបព្រាបាយ
– ម្រេចគ្រាប់ ១/២ស្លាបព្រាបាយ
– ខ្ទឹមបារាំង ១/២
– ខ្ទឹក្រហម ១/២
– ម្ទេសខៀវ និងម្ទេសក្រហម ៦គ្រាប់
– ខ្ញីមួយមើមតូចល្មម
– ម៉ាយូនេ ១ស្លាបព្រាបាយ
– ទឹកខ្មេះ ១ស្លាបព្រាបាយ
– អំបិល ១ស្លាបព្រាកាហ្វេ
– ម្រេចម៉ត់ ១/២ស្លាបព្រាកាហ្វេ
+ វិធីធ្វើ៖
– លាងថ្ពាល់ជ្រូកនិងត្រចៀកជ្រូកឲ្យស្អាត រួចដាក់ក្នុងឆ្នាំងចាក់ទឹកឲ្យលិចដាក់គល់ស្លឹកគ្រៃ អំបិល និងម្រេចចូល ស្ងោររយៈពេល៦០នាទី ពេលដែលផុយហើយស្រង់ចេញ ហាន់ជាបន្ទះក្រាស់ៗល្មម ទុកមួយអន្លើ
– ដាក់ខ្ទះដាក់ប្រេងឆាបន្តិចបើកភ្លើងចង្ក្រានឲ្យប្រេងក្ដៅល្មមរួចចៀនសាច់ជ្រូកដែលស្ងោរនោះឲ្យក្រៀមៗបន្តិច រួចហាន់ជាដុំតូចៗ
– លាយម៉ាយូនេជាមួយទឹកខ្មេះ អំបិល និងម្រេច កូរឲ្យសព្វ រួចដាក់សាច់ជ្រូកហាន់រួច បន្ទាប់មកហាន់ខ្ទឹមបារាំង ខ្ទឹមកក្រហមជាដុំតូចៗ និងហាន់ម្ទេស ខ្ញី ឲ្យល្អិតៗ ចូលច្របល់ឲ្យសព្វរួចជាការស្រេច ៕ ប្រភព: FoodNatics