​ពេល​ថ្មីៗ​នេះ​កម្មវិធី​ហែ​ក្បួន​ចម្រុះ​ពណ៌​អន្តរជាតិ​ឆ្នាំ​២០១៩​បានរៀបចំ​នៅ​តំបន់​ម៉ា​កាវ​នៃ​ប្រទេស ចិន​។ សិល្បករ​សិល្បការិនី​ម៉ា​កាវ​និង​ក្រុម​សិល្បៈ​ដែល​មកពី​បណ្តា​ប្រទេស​នានា​តាម​បណ្តោយ “​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​”​បានរួម​គ្នា​ចូលរួម​កម្មវិធី​នេះ​ដើម្បី​អបអរសាទរ​ខួប​លើក​ទី​២០​ឆ្នាំ​នៃ ការ​ត្រឡប់មក​មាតុប្រទេស​វិញ​របស់​តំបន់​ម៉ា​កាវ​។​

​កម្មវិធី​ហែ​ក្បួន​នេះ​រៀបចំ​ក្រោម​ប្រធានបទ​ពិសេស​អំពី​“​វប្បធម៌​នៃ​ប្រទេស​និង​តំបន់​ខ្សែក្រវាត់ និង​ផ្លូវ​” ។ ក្រុម​សល្បៈ​ដែល​មកពី​ប្រទេស​និង​តំបន់​“​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​”​ចំនួន​១៦​រួមមាន ប្រទេស​អ៊ុយ​ក្រែ​ន បូ​ឡូញ​និង​អ៊ីតាលី​ជាដើម​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​។ ក្រុម​ហែ​ក្បួន​ម៉ា​កាវ ក៏បាន​សម្តែង​កម្មវិធី​ពិសេស​ដែលមាន​ពាក់ព័ន្ធ​ទៅនឹង​វប្បធម៌ និង​រឿងរ៉ាវ​នៃ​ប្រទេស​“​ខ្សែក្រវាត់ មួយ​និង​ផ្លូវ​មួយ​” ។ ក្នុងឱកាស​ខួប​លើក​ទី​២០ ឆ្នាំ​នៃ​ការ​ត្រឡប់មក​ប្រទេស​ចិន​វិញ​តំបន់​ម៉ា​កាវ បានរៀបចំ​ពិព័រណ៍​វត្ថុ​បុរាណ​ពិព័រណ៍​គំនូរ​និង​ពិព័រណ៍​ផ្កា​ស្រស់​ជាដើម​ដើម្បី​សម្តែង​នូវ​មនោសញ្ចេតនា ស្នេហា​ជាតិ​និង​សម្លឹង​មើលទៅ​អនាគត​ដ៏​ភ្លឺស្វាង​នៃ​តំបន់​ម៉ា​កាវ​ ៕ (​ស៊ីន​ហួ​ចិន​)