Home ព័ត៌មានជាតិ សេដ្ឋកិច្ច បិទ​ល្បែងភ្នា...

បិទ​ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ខេត្ត​ព្រះសីហនុ​កម្មករ​កម្ពុ​ជាជាង​៨.០០០​បាត់បង់​ការងារ​

ដោយៈ​សុផល​/​ភ្នំពេញៈ​ដោយសារតែ​ការបិទ​ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ខេត្ត​ព្រះសីហនុ​នាពេល​ថ្មីៗ​នេះ​បានធ្វើឱ្យ​កម្មករ​កម្ពុ​ជាជាង​៨.០០០​នាក់​បាត់បង់​ការងារ​ធ្វើ​។​ដើម្បី​ជួយ​ដល់​កម្មករ​បាត់​បង់កា​រងារ​ទាំងអស់​សមាគម​សភាពាណិជ្ជកម្ម​កម្ពុជា​ចិន​នៅ​ខេត្ត​ព្រះសីហនុ​បាន​ជួបពិភាក្សា​គ្នា​ដើម្បី​ផ្ដល់ឱកាស​ការងារ​ដល់​កម្មករ​ដែល​បាត់បង់​ការងារ​នៅ​ខេត្ត​ព្រះសីហនុ​មានការ​ងារ​ធ្វើ​ឡើងវិញ ។​

សមាគម​សភាពាណិជ្ជកម្ម​កម្ពុជា​ចិន​នៅ​ខេត្ត​ព្រះសីហនុ​កាលពីពេល​ថ្មីៗ​នេះ​បានរៀបចំ​កិច្ចប្រជុំ​ស្តីពី​ការឆ្លើយតប​ទៅនឹង​សេចក្តីអំពាវនាវ​របស់​សាលាខេត្ត​ព្រះសីហនុ​និង​ការដោះស្រាយ​បញ្ហា​ការងារ​របស់​ពលរដ្ឋ​កម្ពុជា​ដែល​គ្មាន​ការងារ​ធ្វើ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​។​ពេលនោះ​មាន​ថ្នាក់ដឹកនាំ​របស់​រោងចក្រ​និង​ក្រុមហ៊ុន​ចិន​ជាង​៤០​នាក់​បាន​ចូលរួម​កិច្ចប្រជុំ​នេះ​។​

​អគ្គលេខាធិការ​នៃ​សមាគម​សភាពាណិជ្ជកម្ម​កម្ពុជា ចិន​នៅ​ខេត្ត​ព្រះសីហនុ​លោក JIANG KEXING បាន​ថ្លែងថា​៖”​យើងខ្ញុំ​មកពី​ប្រទេស​ចិន​សាងសង់​រោងចក្រ​និង​រកស៊ី​នៅ​ប្រទេស​កម្ពុជា ត្រូវបំពេញ​កាតព្វកិច្ច​សង្គម​ដោយ​សកម្ម​និង​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​តាម​សមត្ថភាព​នាពេល​ទទួលបាន​ផលប្រយោជន៍​ផ្ទាល់ខ្លួន​”​។​

​លោក​សង្ឃឹមថា​សហគ្រាស​ទាំងអស់គ្នា​ត្រូវមាន​គំនិត​ត្រឹមត្រូវ​ចំពោះ​ការជ្រើសរើស​កម្មករ​ដែ​ល​បាត់បង់​ការងារ​ពី​កន្លែង​កាស៊ីណូ​។​នេះ​មិន​គ្រាន់តែ​អាចបំពេញ​តម្រូវការ​ធ​ន​ធាន​មនុស្ស​របស់​ក្រុមហ៊ុន​ខ្លួនឯង​ប៉ុណ្ណោះ​ទេ​ថែមទាំង​ចូលរួមចំណែក​ក្នុង​ស្ថិរភាព​សង្គម​និង​សុភមង្គល​របស់​ប្រជាជន​នៅ​ក្រុងព្រះសីហនុ​និង​បង្កើត​នូវ​គំរូ​ល្អ​របស់​វិនិយោគិន​ចិន​ទៀតផង​។

​លោក​បានទាមទារ​ឱ្យ​រោងចក្រ​ចិន​គ្រប់ៗ​គ្នា​គួ​តែ​បំពេញ​ទំនួល​ខុសត្រូវ​សង្គម​របស់ខ្លួន​យ៉ាងសកម្ម ប្រើប្រាស​កម្មករ​ដែល​លា​ឈប់​ពី​រោងចក្រ​នៅពេល​មុន​ឡើងវិញ​និង​ទទួលយក​បុគ្គលិក​ថ្មី​ដែល​ចង់​ធ្វើការ​នៅ​រោងចក្រ​ក្នុង​តំបន់​ដើម្បី​កែលម្អ​ជីវភាព​រស់នៅ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​។​ធានា​ភាពសុខដុមរមនា​ក្នុងសង្គម​តាមរយៈ​ការផ្ដល់​ឱកាស​ការងារ​ជាក់ស្តែង​។​សហគ្រាស​ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​ទាំងនេះ​បាន​ឆ្លើយតប​ដោយ​សកម្ម​ហើយក៏​ស្វា​គម​និ​យោ​ជិ​ក​កម្ពុជា​ទាំងអស់​មក​ធ្វើការ​នៅក្នុង​រោងចក្រ​ផងដែរ​។​

សូមជម្រាបថា​ចាប់តាំងពី​រដ្ឋាភិបាល​ក​ម្ពុ​ជា​បញ្ជា​ឱ្យ​បិទ​ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ជាង ៣​ខែ​មកនេះ​នៅ​ក្រុងព្រះសីហនុ​កាស៊ីណូ​ជាច្រើន​ត្រូវបាន​បិទ​ជនជាតិ​ចិន​ដែល​ធ្វើការ​នៅ​ន្លែ​ង​កាស៊ីណូ​ខុសច្បាប់​។​ពួគគាត់​(​ចិន​)​ត្រូវបាន​ចាកចេញ​ទាំង​ក្រុមៗ​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​ជា​បន្តបន្ទាប់​ធ្វើឱ្យ​បុគ្គលិក​កម្ពុជា​មួយចំនួន​ធំ​បាន​បាត់បង់​ការងារ​ធ្វើ​។​

​នៅពេលនេះ​សមាគម​សភាពាណិជ្ជកម្ម​កម្ពុជា​ចិន​នៅ​ខេត្ត​ព្រះសីហនុ​បាន​ប្រមូលផ្តុំ​សហគ្រាស​ចិន​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ជួបគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ខាងលើនេះ​ឱ្យទាន់​ពេលវេលា​ដែល​សម្តែង​នូវ​ការដើរ​តួនាទី​ជា​ស្ពាន​រវាង​សហគ្រាស​និង​ប្រជាជន​របស់​សមាគម​។​

​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ដែលមាន​ចម្ងាយ​១៧​គីឡូម៉ែត្រ​ពី​ក្រុងព្រះសីហនុ​បាន​ប្រកាន់ខ្ជាប់​នូវ​ការអភិវឌ្ឍ​ឧស្សាហកម្ម​ជាក់ស្តែង​។​រហូតមកដល់​ពេលនេះ​មាន​ក្រុមហ៊ុន​ចំនួន​១៧៤​ដែល​មកពី​ប្រទេស​ចិន​,​អឺរ៉ុប​,​សហរដ្ឋអាមេរិក​,​អាស៊ីអាគ្នេយ៍​,​និង​បណ្តា​ប្រទេស​ដទៃទៀត​បាន​ឈរជើង​នៅទីនេះ​។​ក្រុមហ៊ុន​បាន​ស្រូបយក​កម្លាំង​ពលកម្ម​ជិត​៣០.០០០​នាក់​ក្នុងចំណោម​នេះ​គ្រួសារ​៧០​ភាគរយ​នៃ​ស្រុក​ព្រៃនប់​មាន​សមាជិក​ធ្វើការ​នៅ​រោងចក្រ​ក្នុង​តំបន់​។​

​ជាពិសេស​ក្រោយពេល​បញ្ចប់​ការសាងសង់​តាម​ផែនការ​អភិវឌ្ឍ​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ទីនេះ​នឹងមាន​ក្រុមហ៊ុន​ចំនួន​៣០០​សហគ្រាស​អាច​ផ្តល់​ការងារ​ដល់​កម្ម​ករពី​៨​ម៉ឺន​-១០​ម៉ឺន​នាក់​ហើយនឹង​ក្លាយជា​ទីក្រុង​ឧស្សាហកម្ម​អន្តរជាតិ​ថ្មី​មួយ​ដែលមាន​ប្រជាជន​កម្ពុជា​រាប់ពាន់​គ្រួសារ​រស់នៅ​និង​ធ្វើការ​នៅទីនេះ​៕S/

​ចំណងជើង​រូបថត​៖​សមាគម​សភាពាណិជ្ជកម្ម​កម្ពុជា ចិន នៅ​ខេត្ត​ព្រះសីហនុ បាន​ជួប​ពិភាក្សាគ្នា ដើម្បី​ផ្ដល់ឱកាស​ការងារ​ដល់​កម្មករ​ដែល​បាត់បង់​ការងារ​នៅ​ខេត្ត​ព្រះសីហនុ​មានការ​ងារ​ធ្វើ​ឡើងវិញ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុទ្ធនាការ​១៦​ថ្ងៃ​: បង្ក...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...

អភិបាលខណ្ឌ​ចំកា​មន​៖ សម្ត...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

ក្មេងប្រុស​អាយុ​១២​ឆ្នាំ ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...