សេដ្ឋកិច្ចសិង្ហបុរីបានកើនឡើង ០,៧ ភាគរយកាលពីឆ្នាំមុនពោលគឺធ្លាក់ចុះពីចំនួន ៣,១ ភាគរយក្នុងឆ្នាំ២០១៨ និង ជាកំណើនទាបបំផុតក្នុងរយៈពេលមួយទសវត្សរ៍ បើទោះបីជារបាយការណ៍ផ្លូវការកាលពីថ្ងៃព្រហស្បតិ៍ ទី២ មករា បានបង្ហាញថាសេដ្ឋកិច្ចបានចាប់ផ្តើមកើនឡើងតិចតួចវិញនៅក្នុងត្រីមាសទី ៤ ក៏ដោយ។

នេះគឺជាកំណើនពេញមួយឆ្នាំយឺតបំផុតរបស់សិង្ហបុរីចាប់តាំងពីឆ្នាំ ២០០៩ យោងតាមទិន្នន័យរបស់សារព័ត៌មាន Bloomberg។

ក្រសួងពាណិជ្ជកម្មនិយាយថា សម្រាប់៣ខែចុងឆ្នាំ២០១៩ ផលិតផលក្នុងស្រុកសរុបបានកើនឡើង ០,៨ ភាគរយធៀបនឹងអំឡុងរយៈពេលដូចគ្នាកាលពីមួយឆ្នាំមុន ពោលគឺកើនឡើងតិចតួចបំផុតពីកំណើន ០,៧ ភាគរយនៅត្រីមាសទី៣។

វិស័យផលិតកម្មនៅតែបន្តធ្លាក់ចុះសម្រាប់៤ត្រីមាសជាប់ៗគ្នា។ វិស័យផលិតកម្ម ដែលរ៉ាប់រងសេដ្ឋកិច្ចសិង្ហបុរី១ភាគ៥ បានធ្លាក់ចុះ ២,១ ភាគរយនៅត្រីមាសទី៤ ក្រោយធ្លាក់ចុះ០,៩ភាគរយនៅត្រីមាសទី៣៕ ដោយ៖ កញ្ញាដាលីស

សេដ្ឋកិច្ចសិង្ហបុរីលូតយឺតបំផុតមិនធ្លាប់មានក្នុងរយៈពេលមួយទសវត្សរ៍