ក្រុងហុងកុងបានចាប់ផ្តើមនៅឆ្នាំ២០២០ ជាមួយនឹងការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក អគ្គិភ័យដោយការដុត ការបំផ្លិចបំផ្លាញ និងការបិទផ្លូវ នៅតាមទីប្រជុំជនដែលមមាញឹកខណៈដែលក្រុមអ្នកតវ៉ាបានប្តេជ្ញារក្សាការតស៊ូរបស់ពួកគេដើម្បីលទ្ធិប្រជាធិបតេយ្យកាន់ប្រសើរឡើងនិងការត្រួតត្រាបសស់ចិនកាន់តែតិចទៅ។
ប៉ូលិសប្រឆាំងបាតុកម្មបានប៉ះទង្គិចជាមួយក្រុមបាតុករពេញមួយយប់ថ្ងៃពុធបន្ទាប់ពីហ្វូងបាតុករដែលភាគច្រើនធ្វើការតវ៉ាដោយសន្តិវិធីនោះ ធ្វើការតវ៉ាតាមដងផ្លូវ។
គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ទី២ខែមករា ផ្លូវភាគច្រើននៅទីក្រុងនេះបានត្រឡប់ទៅសភាពធម្មតាវិញ បើទោះជាក្រុមអាជ្ញាធរបានព្រមានថាភ្លើងចរាចរណ៍នៅតាមទីប្រជុំជនខ្លះមិនដំណើរការបានល្អ ហើយម៉ាស៊ីនATMខ្លះបានខូចខាត ក៏ដោយ។
ក្រុមអ្នករៀបចំការតវ៉ាបាននិយាយថាមនុស្សជាងមួយលាននាក់បានចូលរួមការតវ៉ាចំណែកប៉ូលិសវិញបាននិយាយថាមានតែ៦០.០០០នាក់បានប្រមូលផ្តុំតវ៉ានៅទីវាលនៃឧទ្យាន Victoria និងមនុស្សយ៉ាងតិច៤០០ នាក់ត្រូវបានចាប់ខ្លួន៕ប្រែសម្រួល៖សុខា/sn
ក្រុមអ្នកតវ៉ាដែលត្រូវបានចាប់ឃាត់ខ្លួនដោយប៉ូលិសក្នុងពេលតវ៉ានៅសង្កាត់មួយនៃទីក្រុងហុងកុងកាលពីថ្ងៃទី១ខែមករា ឆ្នាំ២០២០