កាសែតស៊ីនជីវដេលីបានរាយការណ៍ថា​ លោក រ៉ាយម៉ុន ឡាំ ដែលធ្លាប់មានរហស្សនាមកំលោះចាស់សង្ហាបំផុតរបស់ហុងកុង ទីបំផុតបានរៀបការជាមួយតារាបង្ហាញម៉ូតឈុតខោអាវទ្រនាប់ នាង ខារីណា ចាង។

តារាប្រុសអាយុ៤០ឆ្នាំរូបនេះបានបង្ហោះរូបថតដៃរបស់គាត់និងកូនក្រមុំពាក់ចិញ្ចៀនរៀបការនៅលើវេបសាយបណ្តាញសង្គម Weibo ដោយនិយាយថា គាត់បានចាប់ផ្តើមទំព័រថ្មីនៃជីវិតរបស់គាត់។

គាត់បានសរសេរថា “ក្នុងឆ្នាំ ២០១៩ បងបានឈានដល់ដំណាក់កាលបន្ទាប់ក្នុងជីវិត។ ចាប់ពីឥឡូវនេះទៅ បងនឹងនៅក្បែរអូន ប្រពន្ធសម្លាញ់ ខារីណា”។

គាត់សរសេរទៀតថា “អរគុណគ្រប់គ្នាសម្រាប់ការជូនពរ ហើយខ្ញុំពិតជាដឹងគុណខ្លាំងណាស់ដែលមានអ្នករាល់គ្នាជួយគាំទ្ររហូតមក។ ជួបគ្នាក្នុងឆ្នាំ២០២០”។

លោកឡាំនិងនាងចាងបានណាត់ទាក់ទងគ្នាមួយឆ្នាំហើយ បន្ទាប់ពីគាត់បានបែកគ្នាពីមិត្តស្រី៥ឆ្នាំរបស់គាត់ឈ្មោះ ការីណា ង៉ ក្នុងឆ្នាំ២០១៨៕ ដោយ៖ កញ្ញាដាលីស

រ៉ាយម៉ុន ឡាំ និង ខារីណា ចាង ក្លាយជាប្តីប្រពន្ធនឹងគ្នា