​ប៉ូលិស​បាន​និយាយថា​រោងចក្រ​ផលិត​អាគុយ​មួយ​បាន​ឆាបឆេះ​និង​បាន​ដួលរលំ​នៅ​នៅ​ទីក្រុង​ញូវដែលី​ប្រទេស​ឥណ្ឌា​នៅ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​០២​មករា ​ដោយ​បាន​ធ្វើឱ្យ​មន្ត្រី​ពន្លត់​អគ្គិភ័យ​១៣ នាក់​និង​សន្តិសុខ​ម្នាក់​បាន​រងរបួស​។​

​ក្រុមមន្ត្រី​បាន​និយាយថា មនុស្ស​៣​នាក់​ត្រូវបាន​សង្គ្រោះ​ចេញពី​បំណែក​បាក់បែក​នៃ​រោងចក្រ​នេះ​តំបន់​ពី​រ៉ា ហ្កា​ហ៊ី ក្នុង​ទីក្រុង​ញូវដែលី​។ ប្រតិបត្តិការ​សង្គ្រោះបាន​​កំពុង​បន្ត​ធ្វើ​។​

​ប៉ូលិស​បាន​និយាយថា មិន​មាន​កម្មករ​នៅ​ខាងក្នុង​អគារ​រោងចក្រ​នេះ​ទេ នៅពេល​ភ្លើង​បាន​ឆាបឆេះ​នៅ​ម៉ោង​ប្រហែល​៤​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ហើយ​ថា​ការ​ស៊ើប​​អង្កេត​លើ​មូលហេតុ​នៃ​ការឆេះ ត្រូវបាន​ធ្វើឡើង​៕​ប្រែ​សម្រួល​៖​សុខា/sn

ភ្លើង​បាន​រលត់​គិត​ត្រឹម​រសៀល​ថ្ងៃ​០២​មករា តែ​ផ្សែង​នៅ​ហុយ​ចេញ​ពី​រោងចក្រ​ដែល​ឆេះរ​លំបាក់