ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖ឆ្លងឆ្នាំសកល២០១៩=ឆ្នាំ២០២០ឆ្នាំនេះចំនួនភ្ញៀវទេសចរមកលេងខេត្តព្រះវិហារមានចំនួនថយចុះ៧.០៦ភាគរយបើធៀបនឹងឆ្នាំ២០១៩កន្លងទៅ។
រយៈពេល២ថ្ងៃដោយគិតចាប់ពីថ្ងៃទី៣១ខែធ្នូរឆ្នាំ២០១៩ដល់ថ្ងៃទី១ខែមករាឆ្នាំ២០២០ក្នុងឱកាសឆ្លងឆ្នាំសកលសម្រាបឆ្នាំ២០១៩ឈានចូលឆ្នាំ២០២០នេះចំនួនភ្ញៀវទេសចរណ៍ជាតិនឹងភ្ញៀវអន្តរជាតិដែលបានមកលេងនៅតាមតំបន់រមណីយ៏ដ្ឋាននានាក្នុងខេត្តព្រះវិហារមានចំនួនសរុប៦.០៧៣នាក់។
បើប្រៀបធៀបរយៈពេលដូចគ្នាទៅនិងឆ្នាំ២០១៩កន្លងទៅចំនួននេះគឺមានការថយចុះ៧.០៦ភាគរយចំនួនភ្ញៀងទាំង៦.០៧៣នាក់ក្នុងនោះភ្ញៀវទេសចរណ៏ជាតិមានចំនួន៥.៤១២នាក់កើនឡើង១.៤៦ភាគរយ។ដោយឡែកភ្ញៀវទេសចរណ៍អន្តរជាតិមានចំនួន៦៦១នាក់ចំនួននេះសម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិដែលបានអញ្ជើញមកកំសាន្តក្នុងឱកាសឆ្លងឆ្នាំសកលឆ្នាំ២០២០នេះគឺមានកាថយចុះ៤៤.៩៤ភាគរយបើធៀបនឹងឆ្នាំ២០១៩កន្លងទៅ។
លោកគង់វិបុលប្រធានមន្ទីរទេចរណ៍ខេត្តព្រះវិហារបានឱ្យដឹងនៅថ្ងៃទី២ខែមករាឆ្នាំ២០២០នេះថា កត្តា២យ៉ាងដែលបង្កឱ្យមានការថយចុះចំនួនភ្ញៀវទេចរណ៍។កត្តាទី១,ដោយប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្នមានកាអភិវឌ្ឍន៏លើវិស័យទេសចរណ៍មានការីកចម្រើនចឹងតំបន់រមណីយដ្ឋាននានាមានច្រើនសម្រាប់ឱ្យពលរដ្ឋដើរលេងកម្សាន្តក៏មានច្រើនដែរពួកគាត់បានបែកចែងដើរលេងនៅតាមកន្លែងផ្សេងៗ។
កត្តាទី២,ដោយឆ្លងឆ្នាំសកលនេះគេនឹងឆ្លងឆ្នាំទូទាំងសកលលោកមិនដូចក្នុងពិធីបុណ្យចូលឆ្នាំខ្មែរឬក៏បុណ្យចូលឆ្នាំចិននោះឡើយអីចឹងពលរដ្ឋនៅទូទាំងប្រទេសក៏ដូចភ្ញៀវទេចរណ៍អន្តរជាតិគេដើរលេងជុំវិញពិភពលោក។កត្តានេះហើយទើបធ្វើឱ្យមានកាថយចុះចំនួនភ្ញៀវទេចរណ៍មកលេងទីនេះ(ព្រះវិហារ)។
ជាមួយគ្នានោះដែរលោកគង់វិបុលប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារក្នុងនាមលោកៗក៏បានប្តេជ្ញាចិត្តនឹងចាត់ឱ្យមន្ត្រីក្រោមឪវាទរបស់លោកចុះទៅដល់តំបន់សហគមន៍ដែលមានតំបន់ទេសចរណ៍ដើម្បីជួយណែនាំប្រជាពលរដ្ឋនៅតំបន់នោះដោយធ្វើយ៉ាងណាមិនត្រូវដំឡើងថ្លៃសេវាហូបចុកហួសហេតុនោះឡើយ។ជាពិសេសចូលរួមថែរក្សាអនាម័យឱ្យបានល្អនៅក្នុងតំបន់របស់ខ្លួន៕S/