ដោយ:វណ្ណៈ/ព្រះសីហនុ ៖ បុរសជនជាតិចិនម្នាក់ដែលគេអះអាងថា ជាកម្មករសំណង់ជំនាញ បានធ្លាក់ពីលើអាគារជាន់ទី១១ ជាអាគារកំពុងសាងសង់ថ្មីកម្ពស់១២ជាន់ស្លាប់យ៉ាងអណោចអធម បំផុត។

ហេតុការណ៍ដ៏កម្រនេះកើតឡើងនៅភូមិ៤សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ កាលពីម៉ោង៣ រសៀលថ្ងៃទី១ខែមករាឆ្នាំ២០២០។

សមត្ថកិច្ចមូលដ្ឋានប្រាប់ថា ជនរងគ្រោះជាកម្មករធ្វើការក្នុងការដ្ឋានសំណង់នេះ បានធ្លាក់ពីលើជាន់ទី១១ នៃអាគាកម្ពស់១២ជាន់ ។ ជនរងគ្រោះត្រូវដាច់ខ្លួនជាពីរកំណាត់ ធ្លាមកដល់ដី តែកំណាត់ខ្លួនរីឯក្បាលជាប់ក្នុងទ្រុងកន្ត្រក យន្តឆ្នៃសម្រាប់ឡើងចុះ ។

ប្រភពដដែលបន្តរថាគ្រោះថ្នាក់នេះទំនងជាដោយសារជនរងគ្រោះដើរឆ្លងលើអាគារខ្ពស់ដោយមិនមានបំពាក់ប្រពន្ធ័សុវត្ថិភាព។

ប្រភពពីកម្មករធ្វើការបានខ្សិបប្រាប់ថា ជាធម្មតា ការចុះឡើងពីមួយជាន់ទៅមួយជាន់ទៀត តែងតាមកន្ត្រកយន្ត មិនដែលដើរតាមជណ្តើរថ្មើជើងនោះទេ នាំឲ្យខាតពេលវេលាការងារ ដូចនេះគ្រោះថ្នាក់នេះអាចបណ្តាលមកពី ការធ្វើដំណើរតាមកន្ត្រកយន្ត រហស័ពេក ខុសបច្ចេកទេស ដូចជាកន្ត្រកមិនទាន់ឈប់ផងគាត់ក៏លោតចេញ ហើយរអិលជើងដួលត្រូវកន្ត្រកកៀបដាច់ក្បាលធ្លាក់តែម្តង។

សាកសព បច្ចុប្បន្ននាំទៅរក្សាទុកនៅមន្ទីរពេទ្យខេត្ត បង្អែកខេត្តដើម្បីស្រាវជ្រាវសាវតាតាមនិតិវិធី៕B/