ដោយៈគ្រញូង/បាត់ដំបង ៖ សាខាកក្រក ខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី២ខែមករាឆ្នាំ២០២០២០លោកបណ្ឌិតប៊ុត គឹមសិនប្រធានគណៈកម្មធិការសាខាបានចាត់តាំងលោកងី សែតប្រធានស្តីទីគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងសហការីបានចុសួរសុខទុក្ខ និងផ្តល់អំណោយនុស្សធម៌ដល់ជនរងគ្រោះចំនួន៣គ្រួសារ ដែលកំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។
លោក ងី សែត ប្រធានស្តីទីបានបញ្ជាក់ថាជនរងគ្រោះទាំងបីនាករួមមាន៖ ១.ឈ្មោះ អឿន សៅពិជ្រអាយុ១៧ឆ្នាំ នៅភូមិអូរទន្ទឹម ឃុំតាសាញ់ស្រុកសំឡូតខេត្តបាត់ដំបងរងគ្រោះថ្នាក់ជាន់មីនស្គរ(បន្សល់ពីសម័យសង្គ្រាម)ខណៈពេលកំពុងស៊ីឈ្នួលកាប់ឆ្ការដីព្រៃឱ្យគេកាលពីរសៀលថ្ងៃទី៣១ខែធ្នូ២០១៩ នៅចំណុចបេងប្រហោងអូរក្រូចស្ថិតនៅភូមិភ្នំរៃ ឃុំតាតោកស្រុកសំឡូត ខេត្តបាត់ដំបង។ ២.ឈ្មោះកា គឹមហុងអាយុ២១ឆ្នាំនិង៣ឈ្មោះ
សុង ប៉ាវអាយុ១៨ឆ្នាំនៅភូមិកាប់គោសង្កាត់អូរចារ ក្រុងបាត់ដំបង រងគ្រោះឆេះពេញខ្លួនដោយឆេះម៉ូតូ ខណៈកំពុងធ្វើដំណើរដឹកទឹកសុទ្ធដើរលក់ជូបគ្រោះថ្នាកចរាចរណ៍។
ក្នុងឱកាសនោះដែរលោក ងី សែត បានពាំនាំប្រសាសន៍ផ្តាំផ្ញើរបស់នាយឧត្តមសន្តិបណ្ឌិត សុខ ផល ប្រធានកិត្តិយសសាខា លោក ងួន រតនៈ អនុប្រធានកិត្តិយសសាខា លោកបណ្ឌិតប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការ សាខាជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើការសួរសុខទុក្ខ ក្តីអាណិតអាសូរ ចំពោះជនរងគ្រោះតាមរយៈឪពុកម្ដាយ និងសូមកុំឱ្យបាក់ទឹកចិត្ត ហើយត្រូវខិតខំថែរក្សាសុខភាពដោយអនុវត្តតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។
លោកប្រធានស្តីទីសាខាសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាសន្ដិភាព ព្រោះសង្គ្រាមបានបំផ្លាញអ្វីៗគ្រប់យ៉ាង ព្រមទាំងជីវិតមនុស្សដូចករណីផ្ទុះមីនតោននេះ។
ជាមួយគ្នានេះយុវជនទាំងបីនាក់បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមានក្តីមេត្តា ករុណា ចំពោះ អ្នកដែលជួបទុក្ខលំបាកដោយគ្មានការរើសអើងអ្វីឡើយ។ចំពោះសម្ភារដែលសាខាបានឧបត្ថម្ភដល់ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥ គីឡូក្រាម មី១កេស ទឹកសុទ្ធវីឃែរចំនួន ៥ កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ ក្រមា១ សារុង១ អាវយឺត១និថវិកា២០ម៉ឺនរៀល។ ដោយឡែកគ្រួសាររងគ្រោះដោយភ្លើងឆេះពេញខ្លួនទទួលបានអង្ករ២៥គីឡូក្រាម មី ១កេស ទឹកសុទ្ធវីឃែរចំនួន៥កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ ក្រមា១ សារុង១ អាវយឺត ១ថវិកាចំនួន១០ម៉ឺនរៀលផងដែរ៕B/