ដោយ:វណ្ណៈ/ព្រះសីហនុ ៖ បុរសអ្នកជិះម៉ូតូម្នាក់បានស្លាប់ នៅកន្លែងដោយសារជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូជនរងគ្រោះបុកប៉ះជាមួយរថយន្ត។
ករណីនេះកើតឡើង លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០៦-២០៧ នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុកាលពីវេលាម៉ោង៧កន្លះយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ។
សមត្ថកិច្ចមូលដ្ឋានប្រាប់ថាជនរងគ្រោះឈ្មោះ ចំរើន ភេទប្រុស អាយុ ៤៣ឆ្នាំ (ស្លាប់)និងអ្នករួមដំណើរ ម្នាក់ឈ្មោះ គឹម ងោល ភេទប្រុស អាយុ ៥៧ឆ្នាំ(របួសធ្ងន់) អ្នកទាំងពីរ មានទីលំនៅ ស្រុកឈូក ខេត្តកំពត ។
ជិះម៉ូតូម៉ាក HONDA DREAM ពណ៌ ខ្មៅ ពាក់ផ្លាកលេខ កំពត 1M-0419 ទិសដៅភ្នំពេញ .ខេត្តព្រះសីហនុ ចំណែករថយន្តគ្រឿងម៉ាក TOYOTA CAMRY ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2B-2572 ទិសដៅផ្ទុយគ្នា (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ)។
បច្ចុប្បន្ន ជនរងគ្រោះបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យ888 ឃ្លាំងលើ ។ រីឯវត្ថុតាងរថយន្ត និងម៉ូតូ យកមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដោយឡែកអ្នកបើកបររថយន្ត គេចខ្លួនបាត់ក្រោយពេលកើតហេតុ ៕B/