ដោយៈគ្រញូង/បាត់ដំបង ៖ បន្ទាប់ពីមានការរិះគន់ពីគេហទំព័រមួយផ្សាយអំពីយុវជនក្រីក្រដែលស៊ីឈ្នួលកាប់ព្រៃក្បែព្រំដែន ហើយជាន់ចំមីនស្គរផ្ទុះដាច់ប្រអប់ជេីងខាងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង មិនទទួលព្យាបាលរួចមកលោកឱសថបណ្ឌិតវឿង ប៊ុនរ៉េតប្រធានមន្ទីរ សុខាភិបាល ខេត្តបាត់ដំបងបានបំភ្លឺឱ្យដឹងថាលោកមានការសោកស្ដាយចំពោះហេតុការណ៍នេះ ហេីយពេលនេះលោកបានបញ្ជាឱ្យលោកកាក់ សិលាប្រធានមន្ទីរពេទ្យធំ ខេត្តត្រូវចាត់ចែងទទួលយកមកព្យាបាលនៅមន្ទីរពេទ្យធំវិញ ដោយមិនគិតសេវ៉ាអ្វីទាំងអស់ ។ មានន័យ ថា ខាងមន្ទីរពេទ្យធំទទួលខុសត្រូវលើការចំណាយ ផ្សេងៗចំពោះការព្យាបាលរបួសរបស់ យុវជន អឿន សៅ ពិជ្រទាំងអស់ ។
គួរបញ្ជាក់ថា ហេតុការណ៍កាប់ឆ្ការព្រៃនៅក្បែរព្រំដែនកម្ពុជា ថៃនេះកើតឡើងនៅព្រឹកថ្ងៃទី ៣១ខែធ្នូឆ្នាំ២០១៩ហើយពេលដែលនាយប៉ុស្តិ៍រដ្ឋបាលតាសាញស្រុកសំឡូតបញ្ជូនអ្នក
របួសមកមន្ទីរពេទ្យធំខេត្តបាត់ដំបងគេ មិនទទួលព្យាបាលឱ្យទេដោយគ្មានលុយបង់ហើយរុញឱ្យទៅមន្ទីរពេទ្យ Emergency ហេីយខាងមន្ទីរពេទ្យEmergencyបានរុញបន្តទៅគ្លីនីកឯកជនហើយចុងក្រោយទើបប្រធានមន្ទីរចេត្តទៅយកពីមន្ទីរពេទ្យឋឯកជនមកព្យាបាលនៅមន្ទីបង្អែកខេត្តវិញ។
ខាងក្រោមនេះជាលិខិតបំភ្លឺរបស់លោកឱសងបណ្ឌិវឿង ប៊្រ៉េតប្រធាមន្ទីរសុខាភិបាលខេត្តដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៕B/