ដោយ:ភ្នំស្វាយ/បន្ទាយមានជ័យ ៖ ក្រោយទទួលសារសម្លេងផ្ទៃក្នុងរបស់សម្តេចតេជោរហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជារួចមក គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យបានណែនាំបន្ត ហលយអនុវត្តបន្ទាន់គឺក៏បានតម្លើងខ្លឹមសារ “អរគុណសន្តិភាព” នៅគ្រប់កន្លែងធ្វើការរដ្ឋនិងទីសាធាណៈនៅទូទាំងខេត្តបន្ទាយមានជ័យ។
លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងជាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យអោយដឹងកាលពីថ្ងៃទី២ខែមករាឆ្នាំ២០២០ថា៖ ក្រោយពីបានទទួលសារសម្តេចនាយករដ្ឋមន្ត្រីនៅរាត្រីថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៩ នៅព្រឹកថ្ងៃទី១ខែមករាឆ្នាំ២០២០ លោកបានណែនាំបន្តទៅគ្រប់រដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ មន្ទិរអង្គភាព បញ្ឫការដ្ឋាន ស្នងការដ្ឋានអោយចាត់តាំងផលិតផ្ទាំងបែនន័រឬស្លាកដែលសរសេរក្នុងខ្លឹមសារ ” អរគុណសន្តិភាព ” …..ដាក់នៅគ្រប់កន្លែងធ្វើការរដ្ឋនិងទីសាធាណៈនៅទូទាំងខេត្តបន្ទាយមានជ័យ។
ជាលទ្ធផល នៅត្រឹមថ្ងៃទី២ខែមករាកន្លងមក ការតម្លើងខ្លឹមសារនោះ បានភាគច្រើនហើយ ។
សូមបញ្ជាក់ថា សារសម្តេចតេជោបានណែនាំថា ជាចលនាមួយអោយសរសេរខ្លឹមសារគន្លឹះនេះអោយជនរួមជាតិមានស្មារតីស្រឡាញ់សន្តិភាព ការពារសន្តិភាព ដែលជាប្រភពនាំអោយមានអ្វីៗទាំងអស់ ហើយក៏គ្មានខាងក្នុង ខាងក្រៅណាធ្វើកម្ពុជាយើងបានឡើយ៕B/