ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី២ ខែមករា ឆ្នាំ ២០២០ នេះ បានចេញសារាចរស្តីពីវិធានការ ទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ។
សារាចរដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឡើងដើម្បីគ្រប់គ្រងទីតាំងប្រភពបំពុលខ្យល់ ឱ្យបានកាន់តែប្រសើរ សំដៅធានាសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងកែលម្អ សោភ័ណភាពនៅតាមរាជធានី ខេត្ត។ ស្ថាប័នរាជរដ្ឋាភិបាល និងវិស័យឯកជនបានរួមសហការគ្នា ចូលរួមគំនិតយោបល់ផ្សេងៗដើម្បីតាក់តែង និងរៀបចំសារាចរស្តីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈនេះឡើង៕B//Ha



