ដោយៈសាវរក្ស/ភ្នំពេញ ៖ អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវស្រាវជ្រាវបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ឃាត់បានជនសង្ស័យ៤នាក់២ករណីផ្សេងគ្នា និង រកឃើញថ្នាំមួយចំនួន នៅ២សង្កាត់ក្នុងខណ្ឌឬស្សីកែវ កាលពីថ្ងៃទី២ខែមករាឆ្នាំ២០២០។
លោក ហ៊ាង ថារ៉េត អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវបានបញ្ជាក់ថា ករណីទី១ឃាត់ខ្លួនជនសង្ស័យ2នាក់ ទី១-ឈ្មោះ ចាន់ តុលា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានមុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះជួល ភូមិលួង សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។ ទី២-ឈ្មោះ ចាន់ ចិត្ត ភេទ ប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ ពង្រ ឃុំ ឈ្វាំង ស្រុកពញាឮខេត្តកណ្តាល។ សម្ភារៈដកហូតមាន ក្រាមសថ្លា ២ កញ្ចាប់ ។
លោកអធិការបន្តថា ករណីទី២ ឃាត់បានជនសង្ស័យ២ នាក់ កាលពីម៉ោង២និង៣០រសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុច សំណង់មិនរៀបរយស្ថិតក្នុងភូមិផ្សារតូចសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។ ទី១- ឈ្មោះ សុខផា ភេទប្រុសអាយុ៣៧ជនជាតិខ្មែរ
មានទីលំនៅ សំណង់មិនរៀបរយ ភូមិផ្សារតូចសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ មុខរបរជាងសំណង់។ ២ ឈ្មោះ លី ស៊ឺជុង ភេទប្រុសអាយុ ៤១ ឆ្នាំជនជាតិវៀតណាមមានទីលំនៅ ភូមិព្រែកប្រា សង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅ មុខរបបកប្រែភាសាចិន សម្ភារៈដកហូតមានក្រាមពណ៌សថ្លាចំនួន៣កញ្ចប់តូច។
ចំពោះមុខកំលាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនិតិវិធី៕B/