ដោយ៖កាំពី/ក្រចេះ៖បង្ហាញតំបន់អេកូទេសចរណ៍សំខាន់ៗក្នុងខេត្តក្រចេះសហគមន៍អេកូទេសចរណ៍កោះទ្រង់ តំបន់ទេសចរណ៍អន្លងផ្សោតកាំពី និងរមណីយដ្ឋានទឹកជួរកាំពីស្ថិតក្នុងក្រុងក្រចេះ និងស្រុកចិត្របុរី មានសក្តានុពលខ្លាំងក្នុងការទាក់ទាញភ្ញៀវទេសចរណ៍មកលេងកម្សាន្ត។
លោក ទុយ សុវណ្ណា មេឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ បានឱ្យដឹងនៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២០នេះថាតំបន់រមណីយដ្ឋានអន្លង់ផ្សោតនិងទឹកជួរកាំពីមានចម្ងាយ១៥គីឡូម៉ែត្រពីទីរួមខេត្តក្រចេះ ។ តំបន់អេកូទេសចរណ៍នេះ បានកើតឡើងតាំងពីសម័យសង្គមចាស់មកម្លេះ។ ដោយកាលសម័យនោះប្រជាពលរដ្ឋមកលេងកម្សាន្តដោយជិះកង់និងម៉ូតូ។ដោយឡែកនូវសម័យនេះបងប្អូនមកលេងកម្សាន្តជិះឡានម៉ូតូគ្រប់គ្នានេះគឺដោយសារប្រទេសមានសន្តិភាពនិងការីកចម្រើន។
លោកបន្តថាកត្តាដែលទាក់ទាញភ្ញៀវទេសចរណ៍មកលេងកម្សាន្តច្រើនទី១រមណីយដ្ឋានអន្លង់ផ្សោត ទី២ រមណីយដ្ឋានទឹកជួរព្រែកកាំពី ព្រះវិហារសសរ១០០ និងក្តៅ ជាដើម។លោក ជួប រតនា ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំសកល២០២០នេះ មន្ទីរទេសចរណ៍ខេត្តបានរៀបចំរម្មណីណដ្ឋានសំខាន់ៗសហគមន៍អេកូទេសចរណ៍កោះទ្រង់តំបន់ទេសចរណ៍អន្លងផ្សោតកាំពី និងរមណីយដ្ឋានទឹកជួរកាំពីស្ថិតក្នុងក្រុងករចេះនិងស្រុកចិត្របុរី តំបន់អេកូកោះស៊ាមសិប ព្រះវិហារសសរ១០០ និងរមណីយដ្ឋានកោះផ្ដៅស្ថិតក្នុងស្រុកសំបូរ ។
ទន្ទឹមនឹងនោះអ្វីដែលគួរឱ្យគត់សម្គាល់នោះគឺរមណីយដ្ឋានកោះទ្រង់និងរមណីយទឹកជួរកាំពីដែលជាតំបន់មានភាពទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកលេងកម្សាន្តយ៉ាងច្រើនកុះករទាំងថ្ងៃបុណ្យជាតិ និងថ្ងៃឈប់សម្រាក់ជាដើម ។
លោកបានបន្តថាសម្រាប់ថ្ងៃទី១គឺថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៩ភ្ញៀវទេសចរណ៍អន្តរជាតិមានការកើនឡើង៥ភាគរយនឹងភ្ញៀវជាតិកើន១០ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៨។ ទោះបីជាខេត្តក្រចេះ មិនបានរៀបចំពិធី Concert Evin និងកម្មវិធី Countdown ដូចខេត្តដទៃ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋ បាននាំគ្នាដើរលេងលក្ខណៈជាក្រុម ដូចជាបោះជម្រុំនៅលើកោះទ្រង់ ។
ជាមួយគ្នានោះលោកបានបញ្ជាក់ថាផែនការសម្រាប់ពិធីបុណ្យឆ្លងឆ្នាំនៅឆ្នាំក្រោយៗទៀតមន្ទីរទេសចរណ៍ខេត្ត និងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរៀបចំឱ្យមានកម្មវិធី Evin ឡើង ដើម្បីឱ្យកាន់តែមានភ្ញៀវច្រើនឡើងថែមទៀត៕S/